សឿ សុធារ៉ា និងកូនស្រី ពួតដៃគ្នា ឡើងវិញជ្រោងជីវភាពតាមរយៈសិល្បៈ

0


អ្នកនាង សឿ សុធារ៉ា បានបង្ហាញនូវអារម្មណ៍រីករាយ ដែលមានតំណក់ឈាមម្នាក់ជាកូនច្បងចេះ មានដុងសម្តែងភាពយន្តហើយ អាចដាក់អារម្មណ៍ចូលតួបាន។ នេះជាស្ពានមួយ ក្នុងពេលនេះ ដែលសឿ សុធារ៉ា កំពុងលំបាក ហើយបានកូនជួយ ក្នុងពេលមានផលិតករបើកផ្លូវ ហើយផ្តល់ឱកាសថតសម្តែង។ អាចចាត់ទុកថាអ្នកនាងនិងកើនស្មារតីល្អ ហើយអាចដឹកដៃកូនថតភាពយន្ត ដោះដូរយកប្រាក់កម្រៃចិញ្ចឹមជីវិត បន្តទៅមុខ។

សឿ សុធារ៉ា បានឲ្យកូនស្រីទី១របស់នាងឈ្មោះសាពួន តារាពិមាន អាយុជាង ១០ឆ្នាំឈាន ចូលថត សម្ដែងភាពយន្ដជាលើកដំបូងនូវរឿងបុរាណមួយដែលដឹកនាំ ដោយលោក កៅ សីហា របស់ផលិតកម្មរស្មី ហង្សមាស។នេះជាការបង្ហាញថាសុធារ៉ា ចង់ឲ្យកូនស្រីនាងស្នងអាជីពភាពយន្ដពី នាង នាពេលអនាគត។លោកកៅ សីហា បានថ្លែងថាកបានឲ្យកូនស្រីចុ្បងរបស់អ្នកនាងសឿ សុធារ៉ា ថតនភាពយន្ដភាគខ្នាតធំជាតួឯក កាលនៅក្មេងនាសម័យលង្វែក ហើយលោកជឿរថានោះជាចំណីចក្ខុរបស់ទស្សនិក ជន បាន ប្លែកភ្នែកទៀត ជាមិនខាន។ក្រោយមានការលើក ឡើងរបស់ អ្នកដឹក នាំសម្ដែងរឿងល្បី ឈ្មោះពីការបណ្ដុះកូនស្រីរបស់សុធារ៉ាឲ្យលេងសិល្បៈបែបនេះ មានតារា សិល្បកររួមអាជីព ជាច្រើនបានអរគុណលោកសីហាដែលជួយដល់គ្រួសារ សុធារ៉ា ដែលកំពុង តែពិបាកខ្លាំងនោះ ដោយពួកគេខ្លះថាតារាពិមានមានត្រេមុខស្រដៀងសុធារ៉ា តែម្ដង។

អំណោយផល សម្រស់កូនសឿ សុធារ៉ានេះហើយ ក៍សង្ឃឹមថា ក្រៅពីផលិតករកៅសីហា និងមានម្ចាស់ផលិតកម្មផ្សេងៗទៀតដែល មើលឃើញ និងផ្តល់ឱកាសជូនដើម្បីបាន ជួយរកថវិកា ទាំងម្តាយនិងកូន។លើសពីនេះ ក៍ជឿថា កូនស្រីរបស់នាង កាន់តែសម្បូរទីផ្សារសម្តែង មិនថាភាពយន្តឬការថតស្ពត។

LEAVE A REPLY

Please enter your comment!
Please enter your name here