ផលិតករលោក ហ្វៃ សំអាង សម្រេចជ្រើសយក លីវ ជីលី ជាតួអង្គព្រះនាងឥន្ទ្រទេវី ក្នុងរឿង អប្សរាមហាអង្គរ

0
- Advertisement Banner -


លោកហ្វៃ សំអាង បានបន្តរំលេចចេញនូវតួអង្គ ថ្មីបន្តបន្ទាប់ក្នុងខ្សែរឿងបែបបុរាណ រឿង អប្សរាមហាអង្គរ ដែលជារឿងខ្នាតធំ ប្រជុំដោយតារាគ្រប់ជំនាន់ និង តារាថ្មីៗ ព្រមទាំងបវរកញ្ញា ស្រស់ស្អាត។នៅពេលនេះ អតីតបវរកញ្ញា Miss Grand Cambodia លីវ ជីលី បានត្រូវជ្រើសរើស ជាបន្តទៀតដែល សាមីខ្លួនមានភាពរីករាយក្រៃ។

ក្រោយដឹងលោក ហ្វៃ សំអាង ជ្រើសរើស ជីលី ដែលជាស្រីស្អាត បានបង្ហោះពាក្យពេចន៍ថា «អរគុណលោកពូFay SamAngដែលបានជ្រើសរើសក្មួយសម្តែងជាតួរព្រះនាងឥន្រ្ទទេវី៕ក្មួយពិតជារំភើបរកពាក្យអ្វីថ្លែងពុំបានដែលបានសម្តែងក្នុងសាច់រឿងលោកពូជាអ្នកនិពន្ធល្បី១រូប៕ក្មួយនឹងខិតខំអោយអស់ពីសមត្ថភាព។»

ស្នាដៃខាងលើ ក្រោមការផលិតរបស់ទូរទស្សន៍ហង្សមាស ដែលតាមដឹងត្រូវដើមទុនច្រើនមុឺនដុល្លារ ដើម្បីសម្រិតសម្រាំងយកគុណភាព។ អ្វីដែលមហាជន ភ្ញាក់ផ្អើល លោកហ្វៃ សំអាងលេងឈុតធំ លើកនេះ ដោយគាស់កកាយ សុទ្ឋតែតារាល្បីពីមុន មាន អ្នកនាង អម្ពរ ទេវី ទេព រិនដារ៉ូ នារី រត្ន័គន្ឋា ចន ច័ន្ទលក្ខិណា ស្វែង សុជាតា លី ម៉ារីណា និងតារាច្រើននាក់ទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here