កាន់តែវែងឆ្ងាយបើ សឿ សុធារ៉ា មិនព្រមបកស្រាយ សូដា នីតា ប្រកាសនឹងមិនចោលបំណុល 5ម៉ឺនដុល្លារ

0


អ្នកនាង សូ ដានីតា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «ខ្ញុំសូមឆ្លើយតបទៅសឿ សុធារ៉ា ! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្ស ឬក៏ជាអ្វី ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត ៥ម៉ឺ$$$ ដែលកន្លង លេងតុងទីន មិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយ មិនសង) នៅហៅឲ្យខ្ញុំទៅខមាទោសម្តាយដែលស្លាប់ទៀត ?ហើយបើសឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណ:ទេ នាងខ្ញុំសុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចាសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹងសឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់ នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ជី សំឡេងមានទាំងអស់)។         

សូមបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាង សូ ដានីតា រហូតព្រមានសឿ សុធារ៉ា ឲ្យសងបំណុលដែលបានប្រកាសលើកលែងកន្លងទៅ ចំនួនជិត ៥ម៉ឺនដុល្លារនេះ ធ្វើឡើងបន្ទាប់ពីសឿ សុធារ៉ា បាននិយាយក្នុងការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកមួយ ថា «រឿងនេះមានតែបងទេ ហើយនិងប្អូន ដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។

សូមរំឭកថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងសូ​ ដានីតា បានធ្វើឲ្យមហាជនទូទៅ កោតសរសើរថាជាតារាមានចិត្តធម៌ដ៏ប្រពៃ បន្ទាប់ពីនាងបានប្រកាសតាមបណ្តាញសង្គម លលើលែងបំណុល ជិត ៥ម៉ឺនដុល្លារ ដែលសឿ សុធារ៉ា ជំពាក់មិនទាន់សង ដោយសារអាណិតសឿ សុធារ៉ា ដែលធ្លាក់ខ្លួនខ្លាំង សូម្បីពេលម្តាយបង្កើតស្លាប់ គ្មានទាំងលុយធ្វើបុណ្យសព។

LEAVE A REPLY

Please enter your comment!
Please enter your name here