មកមើលឈុតដ៏ទាក់ទាញរបស់ មាស សុខសោភា ក្នុងកំឡុងពេលបុណ្យអ៊ុំទូក

0


តារាចម្រៀង ជួរមុខ នៅតែពេញនិយម មាស សុខសោភា បានទទួលនូវភាពពេញ និយមដដែល នៃទីផ្សារសម្តែង និងច្រៀង។ អ្នកនាងហាក់ស្ងាត់ចម្រៀងមែន តែឱកាសនៃការទទួលបាននូវភាពចាប់អារម្មណ៍ ពីមជ្ឈដ្ឋាន ក៍មើលឃើញថានៅខ្លាំងដដែលក៍ព្រោះតែ ប្រជាប្រិយភាព និងទេពកោសល្យខ្ពស់ លើទឹកដមសំឡេង។

រយៈពេល៣ថ្ងៃពេញ នៃព្រះរាជពិធីបុណ្យអុំទូកកន្លងទៅ បានបិទបញ្ចប់មែន ក្រោមរូបភាពល្អ។យើងឃើញថា តារាសំឡេងផ្អែម មាស សុខសោភា ហាក់ដិតដាម ដោយភាពរីករាយដក់ចិត្ត ជាមួយស្នាមមួយនេះខ្លាំង។ អ្នកនាងបានចេញទៅធ្វើការសម្តែង យ៉ាងពេញចិត្តលើ វេទិកា ប្រគុំតន្ត្រីធំៗដែលជាឱកាសពង្រីកប្រជាប្រិយភាព។ ម្ល៉ោះហើយក្រោមរូបភាពមាន ការគាំទ្រធ្វើអោយ អ្នកនាង អររំភើប។ រូបភាពបង្ហោះជាច្រើនសន្លឹកឃើញថា តារាក្រមិចក្រមើម រូបនេះ បានថតរូបជាច្រើនពីសកម្មភាពការងារ។ពិសេសបាន ចាប់ដៃគូច្រៀងសុទ្ឋតែ តារាប្រុសល្បីៗ មានការគាំទ្រ។

អមជាមួយឈុត សម្លៀកបំពាក់រចនាតុបតែង ប្លែក និង ផាត់មុខធ្វើសក់ក៍ប្រពៃរិតតែធ្វើអោយ ទស្សនិកជនចាប់អារម្មណ៍។ មាស សុខសោភា បានផ្ញើសាថា «នាងខ្ញុំសូមអរគុណដល់ស្ថានីយទូរទស្សន៌បាយន័និងស្ថានីយទូរទស្សន៌townនិងក្រុមការងារផ្ទាល់របស់នាងខ្ញុំហើយជាពិសេសមិត្តសិល្បះគ្រប់ផ្នែកដែលចូលរួមសហការជួយដល់នាងខ្ញុំរយះពេលបីថ្ងៃជាប់គ្នានៃព្រះរាជ្យពិធីបុណ្យអ៊ុំទូកកន្លងទៅនេះ សូមជូនពរសុខចំរើនគ្រប់ប្រការ។

LEAVE A REPLY

Please enter your comment!
Please enter your name here