កៀកព្រឹត្តិការណ៍ Miss Universe រដូវកាលថ្មី ម្ចាស់មកុដឆ្នាំ 2021 កាន់តែប្រែប្រួលរូបរាង្គខ្លាំង

0

ម្ចាស់មកុដ ចក្រវាឡ ពិភពលោក ដែលធ្លាប់តែជះសម្រស់ស្អាត រូបរាងសិចសុីស្វែលទាក់ទាញ បានប្រែប្រួលលើសលុប។ នាងកំពុងតែឡើងសាច់ធាតុមកៗ ហើយមើលទៅកាន់តែ គួរអោយបារម្ភ។ ស្រីស្អាតរូបនេះ ត្រូវបានទម្លាយថា មានជំងឺធាត់ហើយសាមីខ្លួនក៍ពិបាកចិត្តក្នុងការឡើងគីឡូនេះដែរ។

បើទោះជាស្ថិតក្នុង សភាពបែបនេះក៍ម្ចាស់មកុដចក្រវាឡលើលោកឆ្នាំ២០២១ រូបនេះ នៅតែបានខាងស្ថាប័នអ្នកគ្រប់គ្រងមើលការខុសត្រូវ និងផ្តល់តម្លៃអោយនាងចេញបំពេញបេសកម្មជាច្រើន តាមគម្រោងផែនការ និងតាមបណ្តាប្រទេសជាច្រើន។ អ្វីដែលគេមើលឃើញហាន់ណា មានចំនុចល្អច្រើន ក្នុងការបន្តគ្រងមកុដ។ម្យ៉ាងនាងក៍មិនបានតាំងចិត្តក្នុងការ បណ្តោយខ្លួនបែបនេះនោះទេព្រោះនោះជាប្រភេទជំងឺមួយ។ បើទោះជានាងព្យាយាម កាត់បន្ថយរបប អាហារក៍នាងនៅតែបន្តឡើងសាច់មិនឈប់ឈពីមួយពេលទៅមួយពេល។

ក្នុងពេលនេះ ហាន់ណា និងអតីត បវរកញ្ញាចក្រវាឡ ប៉ុន្មានជំនាន់ បានជួបជុំគ្នានៅប្រទេសថៃ ដើម្បីជួបអ្នកទិញសិទ្ឋិ បវរកញ្ញាចក្រវាឡថ្មីជាសេដ្ឋីនៅស្រុកថៃ។ កម្មវិធីប្រឡងថ្មីរករាជនីសម្រស់និងរៀបចំឡើងនៅសហរដ្ឋអាមេរិក ហើយមាននារីវ័យឆ្លាតជាច្រើនកំពុងត្រៀមខ្លួនហោះទៅកាន់ព្រឹត្តិការណ៍សំខាន់មួយនេះ រាប់ទាំងកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here