ចាំអង្កាល់! រមណីយដ្ឋាន CL Han Chey Resort បើកទទួលបោះតង់ មិនគិតថ្លៃ

0

យោងតាមការបញ្ជាក់របស់ លោក មោល ចាន់ណា និង ក្រុមការងារ ក្នុងឱកាសដែលក្រុមការងារ និង តារាសិល្បៈ ចុះទៅកម្សាន្តបោះតង់ កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២២ កន្លងទៅ បានបញ្ជាក់ថា រមណីយដ្ឋាន CL Han Chey Resort ដែលជាគម្រោងលក់ដី និង ផ្ទះលម្ហែកាយដ៏ធំនៅជិតភ្នំហាន់ជ័យ ក្នុងខេត្តកំពង់ចាម និង ជាគម្រោងអភិវឌ្ឍន៍ធំជាង ក្នុងការបង្កើតជាតំបន់អេកូទេសចរណ៍យក្សបែបមណ្ឌលគីរីទី២ នឹងទទួលបោះតង់ជូនដល់អ្នកចង់ទៅកម្សាន្តដោយមិនគិតថ្លៃ ដោយគ្រាន់តែទាក់ទងតាមផេក ស៊ីអិល ហាន់ជ័យ រីស៊ត (CL Han Chey Resort Resort) ឬ តាមរយៈតេលេក្រាមលេខ 089 25 36 36 នោះក្រុមការងាររីស៊ត នឹងទទួលដោយមិនគិតថ្លៃ។ លោកថាចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបើកទទួលភ្ញៀវអោយទៅសម្រាកបោះតង់ ដោយមិនគិតថ្លៃ ដោយក្រុមហ៊ុនក៏រ៉ាប់រង រឿងទឹកភ្លើង និង មានតង់ទទួលមួយចប់ គឺគ្រាន់តែអ្នកចង់ទៅកម្សាន្តរ៉ាប់រងទិញម្ហូបអាហារទៅរៀងខ្លួន និង ប្រាប់ថ្ងៃកំណត់ដើម្បីកុំអោយជាន់គ្នា គឺក្រុមហ៊ុននឹងចាត់ចែងជូន។

លោកថា ក្រុមហ៊ុនមានតង់រហូតជិត៤០តង់ និង មានផ្ទះលម្ហែកាយ ដែលមានបន្ទប់ទឹក និង ម៉ាស៊ីនត្រជាក់ចំនួន៤ទៀតសម្រាប់ទទួល ទើបទីតាំងមួយនេះទាក់ទាញបំផុត អោយបណ្ដាក្រុមហ៊ុន និង ក្រុមគ្រួសារជិតឆ្ងាយទាក់ទងមកបោះតង់លេងកាន់តែច្រើនក្នុងប៉ុន្មានថ្ងៃនេះ ជាពិសេសថ្ងៃសម្រាក។ ជាក់ស្ដែងក្រោយពីក្រុមហ៊ុន ESNC និង ក្រុមតារាសិល្បៈ មកជប់លៀងបោះតង់សម្រាក គឺកាន់តែមានការទាក់ទងច្រើនឡើងមកបោះតង់ជប់លៀង ដោយក្រុមហ៊ុនកំពុងមមាញឹកក្នុងការរៀបចំគម្រោងរៀបចំតង់អោយស្ទើរគ្មានពេលសម្រាក ដោយសារតែភ្ញៀវមានការចាប់អារម្មណ៍ច្រើន។ ការផ្ដល់ជូនទាំងតង់ ទាំងទីកម្សាន្តដោយមិនគិតថ្លៃនេះ ដើម្បីអោយក្រុមអ្នកទេសចរណ៏ ដឹងថា នៅជិតទីរួមខេត្តកំពង់ចាម គឺនៅរមណីយដ្ឋាន CL Han Chey Resort ក៏មានលក្ខណៈស្រដៀងគ្នានឹងនៅខេត្តមណ្ឌលគីរី ហើយមានចម្ងាយជិតជាងឆ្ងាយ ដែលងាយស្រួលមកកម្សាន្ត។ ទីតាំងនេះកំពុងត្រូវបានពង្រីករហូតដល់ជាង១០០ហិកតារ ដោយក្រៅពីឡូតិដីលម្ហែកាយ ក៏កំពុងអភិវឌ្ឍន៍ជាទីលម្ហែកាយដ៏ធំរបស់ខេត្ត ដូចជាកំពុងជីកស្រះទឹកដ៏ធំ ធ្វើកោះរាងបេះដូង សាងសង់ប៉មខ្ពស់សម្រាប់ឡើងថតរូប ធ្វើស្ពានយោល ធ្វើអាងហែលទឹក សាងសង់ផ្ទះស្នាក់នៅជាប់មាត់ទឹកជាង១០០ខ្នង សម្រាប់ទទួលអ្នកទេសចរណ៍ និង សាងសង់ជាកន្លែងកម្សាន្តផ្សេងទៀត ដែលមិនយូរនោះទេ គឺនឹងក្លាយជាអេអូទេសចរណ៍ដ៏ធំប្រចាំខេត្ត។

ដើម្បីផ្ដល់ឱកាស អោយអ្នកទេសចរណ៍បានមកឃើញពីការអភិវឌ្ឍន៍ដ៏ច្រើននេះ លោកបានបើកទទួលការបោះតង់ស្នានៅដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនក៏ទទួលរៀបចំធ្វលពិធីជប់លៀងអោយផង ដោយសារតែទីតាំងនេះ គឺអំណោយផលបំផុតសម្រាប់ការសម្រាកបោះតង់ មើលថ្ងៃរះមើលថ្ងៃលិច ស្ទូចត្រី ជិះកង់ និង ជប់លៀងអាំងសាច់ជាដើម។ ការមកសម្រាកនៅទីនេះ ក៏អំណោមផលក្នុងការដើរកម្សាន្តនៅតំបន់កម្សាន្តល្បីៗក្បែរខាងផងដែរ ដោយសារតែមានចម្ងាយជិតគ្នា។ ជាក់ស្ដែង ក្នុងឱកាស ដែលក្រុមតារាសិល្បៈ របស់គ្រួសារតារាកម្ពុជា និង ផ្ទះតារា ទៅបោះបង់កម្សាន្ត គឺក្រុមនេះចំណាយពេលចេញពីភ្នំពេញពីម៉ោង៧ព្រឹកប៉ុណ្ណោះ តែអាចដើរកម្សាន្តបានច្រើនកន្លែង ដូចជា រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ប្រាសាទភ្នំហាន់ជ័យ មុននឹងទៅជិះកង់ អាំងសាច់ ជប់លៀង និង បោះតង់ នៅ CL Han Chey Resort។ នៅទីនេះក៏នឹងផ្ដល់ឱកាសអោយអ្នកទៅកម្សាន្ត អាចទិញដីលម្ហែទុកក្នុងតម្លៃទាបផងដែរ ដោយដីទំហ៊ំ 20×40 តម្លៃត្រឹមតែ13200ដុល្លារ ថែមជូននូវផ្ទះលម្ហែកាយស្រាប់មួយ ដែលមានទឹកភ្លើងរដ្ឋជាស្រេច និង ដីទំហ៊ំ កន្លះហិកតារ តម្លៃត្រឹមតែជា២ម៉ឺនដុល្លារ មានផ្ទះលម្ហែមួយ និង ធានាកាត់ប្លង់រឹងដល់ស្រុកជូន។

គួរបញ្ជាក់ផងដែរថា តារាសិល្បៈដែលបានទៅបោះតង់កម្សាន្តនៅទីនោះ គឺដឹកនាំដោយក្រុមការងារ ផ្ទះតារា ដោយរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា. លោក រុន ណាកូ ពិធីករផ្ទះតារា. លោក VJ Anbe. កញ្ញា អ៊ុង នីនិច្ច តារាចម្រៀង. កញ្ញា A Beeza អតីត Miss Grand ប្រចាំខេត្តសៀមរាប. លោក ថន ណារ៉ុង តារាចម្រៀង ដៃគូព្រះនាងតូច នរោត្តម ជេនណា. លោក មាស សៀវប៉ាយ តារាសម្ដែង. កញ្ញា ស្រីតី អតីត Miss Grand Cambodia. លោក តារា វិច្ឆ័យ តារាសម្ដែង. កញ្ញា អ៊ុង ស្រីនាថ សិល្បការិនី. លោក ភី ធិរាជ តារាចម្រៀង. លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាង Mr.Man និង សិល្បករសិល្បការិនីមួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here