ប្រែក្លាយកាកសំណល់អំពៅទៅជាចានក្រដាស

0

យុវជនខ្មែរម្នាក់បានចំណាយពេលបីឆ្នាំដើម្បីបង្កើតឧបករណ៍កែច្នៃដែលប្រើសម្រាប់កែច្នៃចានក្រដាសពីកាកសំណល់អំពៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។
លោក តាំង សុជាតិ បាននិយាយថា លោកផ្តល់ដល់ទីផ្សារក្នុងស្រុកនូវចានក្រដាសក្នុងតម្លៃមួយដើម្បី ប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹងការត្អូញត្អែរពីកង្វះខាតនៃការគាំទ្រសម្រាប់ក្រុមហ៊ុនតូចរបស់គាត់។ លោក តាំង សុជាតិ ស្ថាបនិក និង នាយកគ្រប់គ្រងក្រុមហ៊ុន MG Pacific Company Limited បាននិយាយថា​ កិច្ចខិតខំប្រឹងប្រែងរបស់គាត់គឺចង់បង្ហាញអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍នៃការ​កែច្នៃ​កាកសំណល់ និងជាសញ្ញាមួយក្នុងការកាត់បន្ថយកម្រិតនៃការបំពុល។ លោក​បន្ត​ថា សិប្បកម្ម​របស់​លោក​បាន​បង្កើត​ផលិតផល​ក្នុងស្រុក និង​ការងារ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន។ លោក សុផាន់ ជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនបានលើកថា ពួកគេបាននាំយកនូវឧបករណ៍ចាស់ៗពីផ្សារ និង​យាន​ដ្ឋាន​​​​​ជួសជុលរថយន្តដើម្បីកែច្នៃប្រើប្រាស់ឡើងវិញក្នុងការបង្កើតជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងរោងចក្ររបស់ពួកគេ។ លោក ម៉ុក ចាន់ណា អ្នកលក់ទឹកអំពៅបាននិយាយថាគាត់រក្សាកាកសំណល់អំពៅក្នុង បាវ​ដើម្បីទុកឱ្យ​ក្រុមហ៊ុន​របស់ លោក សុជាតិ ជាជាងបោះចោល។

LEAVE A REPLY

Please enter your comment!
Please enter your name here