ហាង Beauty Store ប្រគល់សញ្ញាប័ត្រ ដល់សិស្សជំនាញផ្នែកសាឡន ចំនួន ២០០នាក់

0

កាលពីព្រឹកថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១ ហាងសាឡនល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា គឺហាង«បីយូធីស្ទរ (Beauty Store)» បាន ប្រារព្ធ ពិធីចែក សញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡន ក្នុងហាងរបស់ ខ្លួនជា លើកទី៦។ សាលាបណ្តុះ បណ្តាលជំនាញ សាឡន និង ថែរក្សា សម្រស់ បីយូធីស្ទរ «Beauty Store» បានប្រគល់សញ្ញាប័ត្រ ជំនាញជូន សិស្ស ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ ចំនួន ២០០ នាក់ បន្ទាប់ពីបាន ឆ្លងកាត់ការ សិក្សា ជំនាញបណ្តុះបណ្តាល រយៈពេល ៦ ខែរួចមក។ កម្មវិធីនេះ ក៏មានការ អញ្ជើញចូលរួម ពីសំណាក់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារីផងដែរ។

ម្ចាស់ហាងវ័យក្មេង និង ស្រស់សង្ហារ លោក ងួន ស៊ាំង និង បានអះអាងថាសិស្ស សិស្សដែលទទួលសញ្ញាប័ត្រថ្ងៃនេះមកពីគ្រប់សាខាទាំងអស់របស់ Beauty Store ។ លោកងួន ស៊ាំង ឱ្យដឹងទៀតថា Beauty Store បានបើកដំណើរការតាំងពីឆ្នាំ ២០១៣ មកម្លេះ ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៨ ឆ្នាំហើយ និងមាន ១៥ សាខា ព្រមទាំងបានបណ្តុះបណ្តាលសិស្សជំនាញ ផ្នែក សាឡន សរុបចំនួន ៥៨០០នាក់។ លោកបន្តទៀតថា សិស្សទាំងអស់ដែលទទួលការបណ្តុះបណ្តាលពីហាង Beauty Store សុទ្ធតែទទួលបានចំណេះជំនាញច្បាស់លាស់ នេះក៏ព្រោះដោយសារ មាន លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកបង្រៀននៅទីនោះ មានជំនាញ ច្បាស់ លាស់ ប្រកបដោយ វិជ្ជាជីវៈយ៉ាងត្រឹមត្រូវ បង្រៀនដោយមានការយកចិត្តទុកដាក់និង មានរយៈពេលខ្លី ងាយស្រូលឲ្យសិស្សឆាប់មានឱកាសស្វែងរកការងារធ្វើ និងទទួល បានប្រាក់កម្រៃយ៉ាង សមរម្យ ។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលជាអធិបតីភាពក្នុង ពិធីប្រគល់សញ្ញាប័ត្រនេះ បានកោតសរសើរលោក ងួន ស៊ាំង ម្ចាស់ហាង Beauty Store ដែលបានតស៊ូតាំងពីបាតដៃទទេរហូតមានថ្ងៃនេះ។ លោកជំទាវក៏បានកោត សរសើរផង ដែរដល់ហាង Beauty Store ដែល បានបណ្តុះបណ្តាលជំនាញ ដល់ស្ត្រី ខ្មែរ ហើយជាពិសេសថែមទាំងបានជួយផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រ ថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here