ជោគជ័យក្នុងគម្រោង Han Chey Resort ម៉ោល ចាន់ណា មានតំណែងធំមួយទៀត នៅគម្រោងត្រាស់មី

0

ក្រៅពីជោគជ័យក្នុងគម្រោងដីឡូតិ៍ ផ្ទះលម្ហែកាយ និង បុរី អ្នកជំនួញវ័យ៣២ឆ្នាំ ដែលមានប្រវត្តិតស៊ូរាប់មិនអស់លោក ម៉ោល ចាន់ណា ក៏ត្រូវគេដឹងថា នៅមានតំណែងក្នុងចំណោមថ្នាក់ដឹកនាំរបស់គម្រោងត្រាស់មីមួយបន្ថែមទៀត។ នេះបើយោងតាមការប្រកាសក្នុងពិធីខួប៤ឆ្នាំរបស់ក្រុមហ៊ុនត្រាស់មី ដែលមានការផ្លាស់ប្ដូរអគ្គនាយកគ្រប់គ្រង តែបែរជានៅតែរក្សាឈ្មោះ និង តំណែងរបស់លោម ក្នុងក្រុមប្រឹក្សាភិបាលដែលជាអ្នកកាច់ចង្កូតប្រចាំក្រុមហ៊ុនទាំង១២រូប។

ការប្រកាសពីតំណែងរបស់លោក ម៉ោល ចាន់ណា នៅក្នុងអណ្ណត្តិថ្មីរបស់ក្រុមហ៊ុនត្រាស់មី ដែលជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅខេត្តកំពង់ចាម បង្ហាញអោយឃើញកាន់តែច្បាស់ថា លោកជោគជ័យ និង មានសមត្ថភាពមិនគួរអោយជឿ នៅក្នុងវិស័យអចលនទ្រព្យ ដោយអាចគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួនផង និង កាន់គម្រោងធំៗនៅក្នុងវិស័យនេះ ដែលជាគម្រោងរបស់ដៃគូភាគហ៊ុនផង។ លោកក៏ត្រូវគេដឹងថា មានសមត្ថភាពខ្លាំងផ្នែកលក់ និង ផ្នែកធ្វើទីផ្សារ ដែលធ្វើអោយគម្រោងធំៗនីមួយមិនអាចខ្វះបានផងដែរ ទើបធ្វើអោយលោកមានឱកាសនៅក្នុងគម្រោងធំៗក្រៅពីក្រុមហ៊ុនផ្ទាល់ខ្លួនបែបនេះ។ លោក ម៉ោល ចាន់ណា និយាយថា ទម្រាំទទួលបានការទទួលស្គាល់បែបនេះ គឺផ្ដើមពីការតស៊ូ និង ការស្វែងយល់ច្រើនណាស់ ដោយរហូតមកដល់ពេលនេះ លោកក៏មិនទាន់ចាត់ទុកថាខ្លួនជោគជ័យទាំងស្រុងផងដែរ ដោយលោកយល់ថា គឺនៅតែត្រូវការការស្វែងយល់ជាច្រើនទៀត ពីមិត្តរួមក្រុម និង ដៃគូសហការ នៅក្នុងវិស័យអចលនទ្រព្យ។

គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមអ្នកជំនួញដីធ្លីល្បីៗ នៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ លោក ម៉ោល ចាន់ណា ត្រូវបានគេចាត់ទុកថាគឺជាអ្នកជំនួញឆ្នើមម្នាក់។ លោក និង ភរិយា គឺលោកស្រី អេន សុខនី ទើបតែបើកសម្ពោធក្រុមហ៊ុន ESNC នាំចូលផលិតផលអនឡាញ និង គ្រឿងសម្អាងមកពីប្រទេសថៃប៉ុណ្ណោះ កាលពីពេលថ្មីៗ។ លោកគឺជាអគ្គនាយកក្រុមហ៊ុនបុរី CLK ជាម្ចាស់គម្រោងដីឡូត៍អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងជាអ្នកគ្រប់គ្រងគម្រោង CL ហាន់ជ័យរីស៊ត ដែលគម្រោងលក់ផ្ទះលម្ហែកាយជាង១០០ហិកតារ នៅខេត្តកំពង់ចាមដ៏ល្បីល្បាញ។ លោក និង ភរិយា គម្រោងនឹងបើកក្រុមហ៊ុនជាច្រើនទៀត ដោយមិនមែនបញ្ចប់ត្រឹមតួនាទីដែលបានបន្ថែមពីគម្រោងត្រាស់មី ដែលទើបតែងតាំងក្រោយផ្លាស់ប្ដូរអគ្គនាយកនាខួបខួប៤ឆ្នាំ កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២១ មុននេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here