ឆាយ វិរៈយុទ្ធ មានហ៊ុនមុនបើកសម្ពោធក្រុមហ៊ុន សុក្រិត Land នៅខេត្តព្រះសីហនុ

0

ក្នុងពិធីកាត់ខ្សែបូរ បើកសម្ពោធគម្រោងដីឡូត៍ក្រុមហ៊ុន សុក្រិត Land ឆាយ វិរៈយុទ្ធ កាលពីព្រឹកថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០២១ នៅកោះខ្យង ខេត្តព្រះសីហនុ លោក ឆាយ វិរៈយុទ្ធ ត្រូវបានអគ្គក្រុមហ៊ុនមួយនេះ អះអាងថា មិនមែនគ្រាន់តែជា BA នោះទេ តែគឺជាដៃគូភាគហ៊ុនតែម្ដង។ គម្រោងនេះ គ្រាន់តែបើកសម្ពោធភ្លាម គឺទទួលបានការចាប់អារម្មណ៍តែម្ដង ដោយសារតែទីតាំងត្រូវចំណុចសក្កានុពល ក្នុងខេត្តព្រះសីហនុ។

លោក ម៉ម គីមលី អគ្គនាយកក្រុមហ៊ុនសុក្រិត Land ឆាយ វិរៈយុទ្ធ បានលើកឡើងថា គម្រោងមួយនេះ គឺជាការបើកទំព័រជំនួញដីធ្លីជាមួយ លោក ឆាយ វិរៈយុទ្ធ ក្រោយប្រទេសកម្ពុជាត្រូវបានបើកដំណើរការគ្រប់អាជីវកម្ម។ លោកថា លោក ឆាយ វិរៈយុទ្ធ គឺជាដៃគូដ៏ល្អ ហើយដោយសារតែប្រជាប្រិយភាពដ៏ខ្លាំងរបស់លោក ទើបធ្វើអោយគម្រោងដីឡូត៍ សុក្រិត Land ទទួលបានជោគជ័យ ដោយលក់អស់ជាង៧០ភាគរយហើយ តាំងពីមុនកាត់ខ្សែបូរ។

លោកថា សប្បាយចិត្តដែលបានបើកគម្រោងមួយនេះ ហើយក្រៅពីធ្វើហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនរបស់លោក ក៏បានចំណាយជួយសង់ផ្លូវបេតុងមួយខ្សែភ្ជាប់ពីភូមិមួយទៅភូមិមួយនៅចំកណ្ដាលគម្រោង ដើម្បីអោយមានដំណើរឆ្លងកាត់ជាប្រយោជន៍ដល់សហគមន៍ផង។ លោកថាដីក្នុងគម្រោងនេះ មានតម្លៃមួយឡូតិ៍តែជាង៤០០០ដុល្លារប៉ុណ្ណោះ ហើយការបង់រំលោះក៏មានលក្ខណ្ឌល្អផងដែរ៕



LEAVE A REPLY

Please enter your comment!
Please enter your name here