ធនាគារ ហ្វីលីព ភីអិលស៊ី និង​ បុរី សុវណ្ណភូមិ ឈានដល់ការចាប់ដៃគ្នាផ្លូវការ

0

កាលពីព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២១ មុននេះ ធនាគារ ហ្វីលីព ភីអិលស៊ី និង​ បុរី សុវណ្ណភូមិ បានសម្រេចចុះកុងត្រាជាមួយគ្នាជាផ្លូវការ ដើម្បីពង្រីកវិស័យជំនួន និង បង្កើនការវិនិយោគរួមគ្នាក្នុងចក្ខុវិស័យតែមួយ។ កិច្ចសហប្រតិបត្តិការនេះផងដែរ​ ធនាគារ​ ហ្វីលីព ភីអិលស៊ី និង​ បុរី សុវណ្ណភូមិ​ បានរួមគ្នាជាដៃគូរយ៉ាងពិសេស លើផ្តល់ជូននូវឥណទានគេហដ្ឋានសំរាប់អតិថជន រហូតដល់ ៨៥% និង​អាចរំលោះរហូតដល់ ២៥ឆ្នាំ ជាមួយនឹងការប្រាក់ត្រឹមតែ ៨%តែប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធសាស្ត្រជួយសម្រួលដល់ការលំបាករបស់អតិថិជន ដែលត្រូវការលំនៅដ្ឋាន ហើយមិនស្មុគស្មាញក្នងការតម្កល់ប្រាក់ដើម្បីបង់រំលោះផ្ទះនៅបុរីសុវណ្ណភូមិ ដែលជាបុរីភ្នំពេញនៅលើបណ្ដោយផ្លូវជាតិលេខ៦A។ នេះជាកម្មពិធី​ ចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​​ លើការផ្តល់​ ឥណទានគេហដ្ឋាន ឆ្លាតវៃ និងភាពជាដៃគូរវាង ធនាគារ ហ្វីលីព ភីអិលស៊ី និង​ បុរី សុវណ្ណភូមិ។​

ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅ Hyatt Regency Phnom Penh ក្រោមអធិបតីភាពរបស់លោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិ និង លោក ចាន់ ម៉ាច ជាអគ្គនាយកធនាគារ ហ្វីលីព ភីអិលស៊ី។ ស្ថិតក្នុងឱកាសពិសេសនោះផងដែរ​​ បុរី សុវណ្ណភូមិ បានប្រកាសប្រាប់ក្នុងកម្មពិធី“ដើម្បីជាឱកាសអាចជម្រាបជូនពីគម្រោងថ្មីមួយដែរជឿរជាក់ថាអស់លោក លោកស្រីនឹងមានការភ្ញាក់ផ្អើល និងពេញចិត្ត ក៏ដូចជាអតិថជនគោលដៅរបស់បុរីសុវណ្ណភូមិ ដែលមិនធ្លាប់គិតថាមាន ហើយឥឡូវនេះបានបានមកដល់ប្រទេសកម្ពុជា តាមរយៈ បុរីសុវណ្ណភូមិ នេះគឺ គម្រោង The Lakes”។ ដូចគ្នាក៏បានបង្ហាញពីសក្កានុពលកាន់តែខ្លាំង របស់ ធានាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារធំរបស់ប្រទេសសិង្ហបុរី ដែលបានទទួលជោគជ័យនៅក្នុងវិស័យធនាគារនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here