ក្រុមហ៊ុននាំចូលគ្រឿងបរិក្ខារទូរស័ព្ទទំនើប PZX Cambodia ជ្រើសយកតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ជាទូតសុឆន្ទៈ

0

នាព្រឹកថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2021 នេះ ក្រុមហ៊ុន PZX Cambodia ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូលនូវគ្រឿងបរិក្ខារដ៏ទំនើប និង មានឈ្មោះបោះសម្លេងនៅក្នុងទីផ្សារកម្ពុជា បានធ្វើពិធីចុះកិច្ចកុងត្រាទទួលស្វាគមន៍ជាផ្លូវការ តារាចម្រៀងប្រចាំនៅផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ជាទូតសុឆន្ទៈជាផ្លូវការរយៈពេល 2ឆ្នាំតែម្ដង ។ នៅក្នុងពិធីនេះផងដែរគេសង្កេតឃើញត្រូវបានប្រារព្ធធ្វើឡើងស្របទៅតាមគោលការណ៍ 3កុំ3ការពារ រក្សាគម្លាត និងអនាម័យរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អ ដោយពុំមានជួបជុំជាលក្ខណៈទ្រង់ទ្រាយធំនោះឡើយ។

លោក ហ៊ាង សុភ័ក្ក្រ អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាសន៍ថា លោកពិតជាមានក្ដីសោមនស្សរីករាយ និង មានជំនឿទុកចិត្តថាការជ្រើសរើសយកលោក ឆាយ វីរៈយុទ្ធ ឱ្យមកធ្វើជា BA រប់ស់ក្រុមហ៊ុន ពីព្រោះមិនត្រឹមតែតារារូបនេះជា Idol នៅក្នុងចិត្តរបស់លោកហើយ ថែមទាំងធ្លាប់ជាអ្នកប្រើប្រាស់និងទទួលបាននូវលទ្ធផលគាប់ប្រសើរជាមួយផលិតផលដែលបាននាំចូលពីក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់តែម្ដង ទើបលោកសម្រេចជ្រើសយកលោក វីរៈយុទ្ធ មកចាប់ដៃគ្នាដើម្បីនាំយកផលិតផលល្អៗទាំងនេះជូនដល់អតិថិជន។ ដោយសម្លឹងឃើញពីសម្ថភាព នឹងជំនឿទុកចិត្តខ្ពស់ថា លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងមួយរូបដែលសាកសមនៅក្នុងការនាំយកនូវគ្រប់ផលិតផលរបស់ PZX ដែលមានគុណភាពខ្ពស់ទាំងនេះឱ្យឆ្ពោះទៅរកទីផ្សារកម្ពុជាកាន់តែទូលំទូលាយ និងទៅដល់ដៃអ្នកប្រើប្រាស់ដោយទំនុកចិត្ត។

លោកបន្តថា សព្វថ្ងៃ PZX Cambodia នាំចូលនូវប្រភេទបរិក្ខារទូរស័ព្ទទំនើបជាច្រើនមុខដូចជា ប្រភេទកាស Blutooth Wireless Stereo ប្រភេទមានខ្សែរ និងគ្មានខ្សែរ ដែលសាកសមបំផុតជាមួយនឹងអ្នកដែលចូលចិត្តស្ដាប់ចម្រៀង ពិសេសអ្នកនិយមលេងហ្គេម ជាមួយនឹងសម្លេងកាសបុកល្អ ព្រមទាំងមានជាប្រភេទ ខ្សែរសាក និង ដុំសាកគ្រប់ប្រភេទ Model ទូរស័ព្ទ ពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនក៏មាន Powerbank Super fast charging ដែលស្តុកថាមពលបានរាប់ម៉ឺនអំពែ អាចបញ្ចូលទូរស័ព្ទបានច្រើនដងនិងឆាប់ពេញ ដោយពុំមានប៉ះពាល់ធ្វើឱ្យមានបញ្ហាដល់ទូរស័ព្ទនោះឡើយ។ ក្រៅពីឧបករណ៍សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទ ក្រុមហ៊ុនក៏មានផលិតផលផ្សេងទៀតដូចជាប្រភេទធុងបាសនិង Speakers តូចធំគ្រប់ប្រភេទជាច្រើនផងដែរ។ ហើយគ្រប់អតិថិជនដែលបានជាវផលិតផលពីខាងក្រុមហ៊ុនសុទ្ធសឹងតែមានការធានាសុវត្ថិភាពត្រឹមត្រូវរយៈពេល 6 ខែ ដើម្បីឱ្យអតិថិជនយកទៅប្រើប្រាស់ដោយទំនុកចិត្ត។

លោកថា នឹងពង្រឹងការលក់ឧបករណ៍ដែលមានបច្ចុប្បន្នឱ្យកាន់តែកក្រើកជាងមុនក្នុងការពង្រីកសាខាលក់ឱ្យកាន់តែទូលំទូលាយនៅតាមបណ្ដារខេត្តនីមួយៗ ហើយលោកក៏នឹងមានគម្រោងក្នុងការពិចារណានាំយកផលិតផលអេឡិចត្រូនិចផ្សេងៗទៀតមកចរាចរណ៍ក្នុងទីផ្សារបន្ថែម ដើម្បីឱ្យអតិថិជនមានជម្រើសច្រើនក្នុងការប្រើប្រាស់ ដោយគិតទៅលើ គុណភាព និងគុណតម្លៃជាពិសេស។ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែជឿនលឿន និង មានភាពប្រកួតប្រជែងគ្នាខ្លាំងផ្នែកនាំចូលគ្រឿងបរិក្ខារទូរស័ព្ទទំនើបៗដែលជាតម្រូវការមួយដ៏ចាំបាច់បំផុតសម្រាប់ការរស់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន។

LEAVE A REPLY

Please enter your comment!
Please enter your name here