ឱកាសសិស្សក្រីក្រមកដល់ហើយ! អគ្គនាយកលោក ហុង សុផានី ប្រកាសផ្ដល់អាហារូបករណ៍១០០%៤ឆ្នាំពេញ

0
- Advertisement Banner -

យោងតាមការបង្ហោះរបស់លោក ហុង សុផានី ដែលត្រូវបានគេស្គាល់ថា គឺជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យធំមួយ គឺក្រុមហ៊ុន ហង្សរាជអ៊ិនវេសមិន ឯ.ក បានបង្ហោះអោយដឹងថា លោកនឹងផ្ដល់អាហារូបករណ៍រយៈពេល៤ឆ្នាំពេញ ដល់សិស្សក្រីក្រ ដែលទើបបញ្ចប់ថ្នាក់បាក់ឌុបរហូតទៅ5នាក់ ដើម្បីអោយសិស្សក្រីក្រទាំងនោះ បានសិក្សាថ្នាក់មហាវិទ្យាល័យ បញ្ចប់ជំនាញណាមួយដែលខ្លួនស្រលាញ់។ នេះគឺជាទឹកចិត្តមួយគួរអោយសរសើរ បន្ទាប់ពីលោកក៏បានប្រកាសថា លោកធ្លាប់ហែលឆ្លងពីជីវិតក្រីក្រ ដូច្នេះបើទោះជាលោកជោគជ័យ ហើយមានបានយ៉ាងណាក្ដី ក៏ត្រូវតែជួយអ្នកខ្សត់ខ្សោយទៅតាមលទ្ធភាព។

លោកបានថ្លែងបញ្ជាក់ថា អាហារូបករណ៍ដែលលោកផ្ដល់ជូននេះ គឺនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយលោកនឹងបង់លុយជូននិស្សិតក្រីក្រទាំង5នាក់ រយៈពេល៤ឆ្នាំពេញ ពោលគឺរហូតទាល់តែនិស្សិតទាំងនោះរៀនចប់ទើបលោកអស់បន្ទុក។ ជាមួយគ្នានោះ លោក ហុង សុផានី ដែលម្ចាស់បុរី ធំមួយក៏ប្រកាសថានឹងផ្ដល់ឱកាសការងារអោយនិស្សិតក្រីក្រដែលនឹងទទួលអារូបករណ៍ទាំងនោះ ក្នុងអំឡុងពេលសិក្សា ដើម្បីអោយពួកគាត់មានលទ្ធភាពកាន់តែប្រសើរនោះផងែរ។ លោកថាសិស្សដែលចង់បានអាហារូបករណ៍នេះ គ្រាន់តែចូលវេបសាយ www.HongSophany.com ឬ ចូលផេក Hong Sophany ឬ ខលមកតាមរយៈលេខទូរស័ព្ទលេខ 086711115 ឬ 0767621111 ឬ 066599995 ដើម្បីដាក់ពាក្យនឹងទទួលបានព័ត៌មានលម្អិត។
ជាមួយនឹងការប្រកាសនេះបានធ្វើអោយមានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់លោក ខណៈដែលនិស្សិត៥រូប ដែលនឹងទទួលបានឱកាសនេះ ក៏នឹងមានជោគវាសនាកែប្រែនូវអនាគតរបស់ខ្លួន តាមរយៈគម្រោងនេះ។

គួរបញ្ជាក់ផងដែរថា លោក ហុង សុផានី គឺម្ចាស់គម្រោងបុរីហុង សុផានី ជាម្ចាស់គម្រោងដីពុះឡូតិ៍ជាច្រើនកន្លែង និង ជាម្ចាស់គម្រោងខុនដូរធំមួយផងដែរ។ លោកគឺជាអ្នកជំនួញដែលជោគជ័យក្នុងមុខជំនួញអចលនទ្រព្យ តែនៅតែមានសកម្មភាពសប្បុរសធម៌គួរអោយសរសើរ ដោយកន្លងមម
កលោកក៏ត្រូវគេឃើញបរិច្ចាគថវិកា និងអំណោយជូនដល់កុមារកំព្រា និងជនខ្សត់ខ្សោយជាច្រើនផងដែរ ដោយមិនរាប់បញ្ចូលនូវសកម្មភាពល្អៗជាច្រើនផ្សេងទៀតនៅក្នុងសង្គមផង។ លោកក៏ជាអ្នកចែករំលែកនូវផ្នត់គំនិតជោគជ័យ និង ចំណេះដឹងផ្នែកវិស័យអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here