ទោះបីស្ថានីយ៍វារីអគ្គិសនីដំណើរការហើយក៏ដោយ ក៏ប្រជាពលរដ្ឋខេត្តកោះកុងនៅតែមិនទាន់អាចប្រើប្រាស់អគ្គិសនីនោះបាននៅឡើយ

0

 

ស្ថានីយ៍វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម ដែលសាងសង់ដោយក្រុមហ៊ុនចិន ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃខេត្តកោះកុង ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងអស់រយៈពេល ៧ ឆ្នាំមកហើយ ដើម្បីបង្កើតថាមពលកកើតឡើងវិញពី ទំនប់ទឹកដ៏ធំធេងមួយ ក្នុងគោលបំណងផ្គត់ផ្គង់អគ្គិសនីដល់ទីប្រជុំជន និង ក្នុងខេត្តទាំងមូល។ ទោះយ៉ាងណាប្រជាជនក្នុងខេត្តកោះកុង ដែលរស់នៅក្បែរស្ថានីយ៍ថាមពលវារីអគ្គិសនីមួយនេះ មិនទាន់បានភ្ជាប់បណ្តាញអគ្គិសនី ហើយក៏មិនទាន់អាចប្រើប្រាស់ អគ្គិសនីដែលចេញពីវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម នៅក្នុងផ្ទះរបស់ពួកគេដែរ។ ស្ថានីយ៍វារីអគ្គិសនីនេះ មានសមត្ថភាពតំឡើងថាមពលសរុប ៣៣៨ មេហ្កាវ៉ាត់ និងទិន្នផលប្រចាំឆ្នាំ ដែលត្រូវបានរចនា មានចំនួន ១,១៩ ពាន់លានគីឡូវ៉ាត់ម៉ោង។ សូមទស្សនាវីដេអូឯកសាខាងក្រោមពី A24 news ៖

LEAVE A REPLY

Please enter your comment!
Please enter your name here