RM Print ផ្ដល់ឱកាសដល់អ្នកដែលចង់វិនិយោគក្នុងវិស័យឌីហ្សាញ បោះពុម្ព មិនចង់ចំណាយដើមទុនច្រើនក្នុងដៃ

0

យោងតាមការបង្ហោះរបស់ផេក អ អឹម ព្រីន បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែម្ចាស់អាជីវកម្មមួយនេះ បានប្រកាសពីការផ្ដល់ឱកាសរបស់ខ្លួនអោយអ្នកដែលចង់ចេះជំនាញឌីហ្សាញរូបភាព ឌីហ្សាញវីដេអូ បោះពុម្ព ព្រីនផ្សាយពាណិជ្ជកម្ម និងតម្លើងស្លាកយីហោជាដើម បានចូលរៀនជំនាញទាំងនោះ ដោយនឹងអោយចូលជាសមាជិកផង ដើម្បីអោយក្រោយរៀនចប់គឺមានប្រាក់ចំណូល និងមានមុខជំនួញដោយមិនបាច់ប្រើដើមទុន។

លោក រីម ម៉ៅ ម្ចាស់អាជីវកម្ម អ អឹម ព្រីន ដែលក្រុមហ៊ុនបោះពុម្ព ព្រីនប៉ាណូ និង ធ្វើផ្ទាំងពាណិជ្ជកម្មតូចធំ បានលើកឡើងថា ដើម្បីជួយសម្រួលលើផ្នែកជីវភាពរបស់បងប្អូនមួយចំនួនដែលចង់មានអាជីព ក្រុមហ៊ុនរបស់លោកបានសម្រេចបើកការបណ្ដុះបណ្ដាល លើជំនាញ Video Editor ,ជំនាញ ឌីហ្សាញរូបភាព ជំនាញបង្កើត Face Book Page , ជំនាញរកលុយតាមរយៈយូធូប, បច្ចេកទេសធ្វើស្លាកយីហោ Banner Sticker បកបិទផលិតផល, បច្ចេកទេសបោះពុម្ព ធៀបការ សំបុត្របុណ្យ បោះពុម្ពវិក័យប័ត្រ និង នាមប័ណ្ណ ដោយក្រោយពីបង្រៀនអោយចេះស្ទាត់ គឺនឹងផ្ដល់អាជីវកម្មអោយមានក្នុងដៃតែម្ដង។ ពោលថាជំនាញដែលបានប្រកាសនេះ នឹងតម្រូវអោយអ្នកចង់វិនិយោគចំណាយត្រឹមតែ ៣០០ដុល្លារតែប៉ុណ្ណោះ ដោយក្រុមហ៊ុននឹងបង្រៀនពីជំនាញដែលបានលើកឡើងទាំងអស់អោយបានចេះស្ទាត់ ហើយប្រសិនបើរៀនចេះហើយ មិនចង់បន្តអាជីវកម្មជាមួយក្រុមហ៊ុន ក៏អាចចេញរកខ្លួនឯងបានយ៉ាងស្រួល។

លោកថា ក្រោយពីរៀនចប់ជំនាញទាំងនេះ គឺអ្នកសិក្សាមានត្រឹមតែ កំព្យុទ័រមួយ ឬ ទូរស័ព្ទល្អមួយ ក៏អាចឌីហ្សាញ ឬ កាត់តវីដេអូ ដែលអាចរកលុយបានដោយមិនលំបាកផងដែរ។ ហើយប្រសិនបើការឌីហ្សាញទាំងឡាយណា ដែលត្រូវការពាក់ព័ន្ធនឹងការបោះពុម្ព ឬ ត្រូវប្រើម៉ាស៊ីនធំៗ គឺមិនបាច់ចំណាយលុយទៅទិញម៉ាស៊ីនដូចលោកនោះដែរ គឺគ្រាន់តែបោះដៃប្រគល់ការងារព្រីន បោះពុម្ព ឬ ឌីហ្សាញទាំងនោះ មកកាន់រូបលោក ក៏ទទួលផលចំណេញ ប្រៀបដូចជាទៅចំណាយដើមទុនបោះដើមទិញម៉ាស៊ីនបោះពុម្ពដោយខ្លួនឯងផងដែរ។ លោកបញ្ជាក់ថា អ្នកដែលចុះឈ្មោះចូលរៀនវគ្គនេះទាំងអស់ នឹងត្រូវកំណត់ថាគឺជាដៃគូវិនិយោគ ដូច្នេះ នូវរាល់ការងារដែលដៃគូវិនិយោគទាំងនេះទម្លាក់មកកាន់ក្រុមហ៊ុន គឺក្រុមហ៊ុនរបស់លោកនឹងទុកភាគរយអោយចំណេញច្រើនៗ មិនខុសគ្នាពីអ្នកបណ្ដាក់ហ៊ុនជាមួយលោកនោះទេ។

លោក រីម ម៉ៅ បានលើកឡើងថា ឧទាហរណ៍ថា ផ្ទាំងប៉ាណូមួយផ្ទាំង គឺទោះជាភ្ញៀវម្នាក់យកមកផ្ទាល់ក៏តម្លៃ100ដុល្លារ ហើយយកទៅធ្វើនៅកន្លែងដៃគូរបស់លោកក៏តម្លៃ១០០ដុល្លារ ប៉ុន្តែសម្រាប់ដៃគូវិនិយោគ គឺនឹងបានភាគរយមួយជាកំណត់នៅពីលើនោះ គឺមិនខុសពីម៉ូយដែលយកតម្លៃបោះដុំនោះឡើយ។ លោកថា អ្នកសិក្សាជំនាញ គឺចំណាយតែ ៣០០ដុល្លារ តែបានទាំងជំនាញ និងបានទាំងមុខរបរ ដែលមានន័យថា ក្រោយពេលរៀនចប់ គឺអាចមានផ្ទះបើកកន្លែងបោះពុម្ពមួយបាន ដោយមិនចាំបាច់ទិញម៉ាស៊ីន ឬ ប្រើដើមទុននោះទេ ដោយសារតែផ្នែកណាដែលដៃគូវិនិយោគមិនមាន គឺបោះដៃមកកាន់ក្រុមហ៊ុនលោក ក៏ទទួលចំណូលមិនពិបាក។ ក្នុងនោះដែរសម្រាប់ យុវជនកំព្រាឪពុក ឬកំព្រាម្តាយ ក្រុមហ៊ុនរបស់លោកនឹងបណ្ដុះបណ្ដាលដោយមិនយកលុយកាក់ ហើយនឹងទទួលអោយធ្វើជាបុគ្គលិកស៊ីប្រាក់ខែម្ដង ក្រោយពេលរៀនចប់។

លោក រីម ម៉ៅ បន្តថា ក្នុងជំនាញបោះពុម្ព និង ធ្វើប៉ាណូតូចធំ ក្រុមហ៊ុនរបស់លោកមានជំនាញច្រើនឆ្នាំមកហើយ ដោយយល់ឃើញថាជំនាញនេះមាន
សក្កានុពលខ្លាំង នឹងមានភាពរីកចំរើនលឿន ក្នុងអាជីវកម្មនោះហើយ ទើបលោកសម្រេចចិត្តចែករំលែកចំណេះដឹង ជំនាញ និង ដូចជាផ្ដល់ដើមទុនអោយរកស៊ីផង នៅក្នុងវិស័យបោះពុម្ព ព្រីនផ្សាយពាណិជ្ជកម្ម ឌីហ្សាញ និង ធ្វើប៉ាណូ ដែលកំពុងមានទីផ្សារនេះ។ គម្រោងនេះ ក៏ដើម្បីអបអរចំពោះការបើកការដំណើរការនូវទីតាំងទី២របស់ RM Print នៅក្នុងបុរីពិភពថ្មីគួរស្រូវ3 ដែលស្ថិតនៅផ្ទះលេខ81 ផ្លូវ17B ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបដំណើរការនោះ។ (ចំណាយតែម្តងរៀនបានរហូត) ។

LEAVE A REPLY

Please enter your comment!
Please enter your name here