អ្នកនាង ស៊ូ សោភា កើនតែជោគជ័យអាជីវកម្មផ្សារធម្មជាតិ24

0

រយៈពេលជាងមួយឆ្នាំចុងក្រោយ តារាហ្វេសបុកអ្នកនាង ស៊ូ សោភា ជោគជ័យក្នុងអាជីវកម្មផលិតផលធម្មជាតិយ៉ាងខ្លាំង។ ដោយហាងផ្សារធម្មជាតិ24 របស់អ្នកនាង ចាប់តាំងពីបើកតំណើរការនៅខាងជើងផ្សារ ទួលគោក គឺកាក់កបយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃៗគេឃើញអ្នកនាង និង ស្វាមី កើបលុយទាំងពាន់ដុល្លានៅក្នុងមុខរបរនេះ។

យោងតាមផេកផ្សារធម្មជាតិ24 អាជីវកម្មរបស់អ្នកនាង ស៊ូ សោភា ស្ទើរតែលក់គ្រប់ប្រភេទមុខទំនិញតែម្តង ជាពិសេសគឺប្រភេទផ្លែឈឺស្រស់ ផលិតផល សាច់ងាត ក្តាមជ្រក់ គ្រឿងផ្អាប់ និង ផលិតផលសិប្បកម្មស្នាដៃខ្មែរដូចជា: នំចំណី ស្ករត្នោតខ្មែរ និង ផលិតផលដែលជាគ្រឿងទទួលទានជាច្រើនទៀត ដែលអាចនិយាយបានថាទាក់ទាញអតិថិជនគ្រប់ស្រទាប់វណ្ណៈតែម្តង។ អ្នកនាង ស៊ូ សោភា ក៏ត្រូវគេស្គាល់ថាជាតារាអនឡាញដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងព្រោះទេអាជីវកម្មមួយនេះផងដែរ។

តាមការបញ្ជាក់នៅក្នុងវិដេអូខ្លីប អ្នកនាងនិង ពង្រីកផ្សារធម្មជាតិមួយនេះនៅទុលមុខក្រសួងការងារថែមមួយទៀតព្រោះតែសន្ទុះឈនឡើងនៃមុខរបរ។ យ៉ាងណាមិញអ្នកនាងក៏ត្រូវគេដឹងថា បានបិទចោលនៅអាជិកម្មលក់ផ្កាស្រស់ និងអាជីវកម្មកន្លងមកផងដែរក្រោយពីជោគជ័យ និង ផ្សារកសិផលថ្មីនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here