ទប់កំហឹងលែងបាន តារាTik Tok ផាប៊ូមខ្មែរ ដាក់មួយប្រាវ ផ្អើលហ្វេសប៊ុក

0

ធ្លាប់តែឃើញ តារាហ្វេសប៊ុក និង ជាតារា Tik Tok ផាកប៊ូមខ្មែរ ដែលមានឈ្មោះពិតថា រៃ សុភា បង្ហាញពីគន្លឹះជោគជ័យ ផ្ដល់កម្លាំងចិត្តអោយអ្នកស្ដាប់ និង ចែករំលែកចំណេះដឹងផ្នែកសម្ផស្ស ដល់ពេលអ្នកនាង បង្ហាញប្រតិកម្មយ៉ាងចាស់ដៃនៅលើហ្វេសប៊ុក បានធ្វើអោយម្នាក់ៗ ស្រឡាំងកាំងយ៉ាងខ្លាំង។ អ្នកនាងបានឆេះដុំនឹងបុគ្គលិកដែលដាក់ស៊ីវី និង ទើបបានចូលបម្រើការនៅក្នុងហាង Sophea Skin Care តែក្រោយមកបែរជាបោកគ្រាប់បែក។

លោកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care បានប្រតិកម្មនៅក្នុងវីដេអូឃ្លីបជាង៦នាទីថា ក្រោយពេលលោកស្រីប្រកាសជ្រើសរើសបុគ្គលិកប្រចាំហាង គឺមានCV របស់អ្នកដាក់ពាក្យចំនួន១០រូបត្រូវបានជ្រើសអោយមកធ្វើសម្ភាសន៍ ដោយអ្នកខ្លះយំផង អង្វរផង សុំអោយលោកស្រីទទួល ព្រោះគ្មានការងារធ្វើ ប៉ុន្តែក្រោយពេលកំណត់អោយជាប់ហើយ បែរជាខ្លះមិនមកធ្វើការ និង ខ្លះបានចូលធ្វើការហើយ បែរជាដើរស៊ើបប្រាក់ខែបុគ្គលិកចាស់ ហើយពេលដឹងថាខ្លួនបានតិចជាងគេ ក៏ឈប់មិនអោយដំណឹង។ លោកស្រីបញ្ជាក់ថា ក្នុងពេលសម្ភាសន៍លោកស្រីពន្យល់អស់ហើយ ថាសម្រាប់បុគ្គលិកថ្មីផ្នែកនេះ បានប្រាក់ខែប៉ុន្មាន បុគ្គលិកថ្មីផ្នែកនោះ បានប្រាក់ខែប៉ុន្មាន ហើយក៏ប្រាប់ផងដែរថា បុគ្គលិកនីមួយៗ គឺទទួលបានភាគរយពីការខិតខំបំពេញការងារបន្ថែមពីលើនៅក្នុងហាងប្រចាំថ្ងៃទៀត ចុះហេតុអ្វីពេលព្រមព្រៀងគ្នាហើយ បែរមិនមកបំពេញការងារ និង ឈប់កណ្ដាលទី ទាំងលោកស្រីបានប្រគល់ភារកិច្ចអោយហើយ។ លោកស្រីបានបញ្ជាក់ក្នុងវីដេអូឃ្លីបទៀតថា ក្នុងពេលសម្ភាសន៍លោកស្រីបញ្ជាក់ច្បាស់ណាស់ថា ម៉ោងណាចូលធ្វើការ ហើយបើអត់ភ្ញៀវចូលគឺអំឡុងម៉ោងណាទើបអាចសម្រាកបាន ប៉ុន្តែបុគ្គលិកថ្មី ដែលគ្មានការទទួលខុសត្រូវទាំងនោះ បែរជាឆ្លើយថា មកពីពេលវេលាធ្វើការទើបមិនអាចបន្តការងារជាដើម។ លោកស្រីបានសួរមកវិញថា បើបញ្ហាប្រាក់ខែ មិចមិនតវ៉ាតាំងពីពេលសម្ភាសន៍ហេតុអ្វីអូខេ ប៉ុន្តែចុងក្រោយបែរជាបោកគ្រាប់បែក បើបញ្ហាម៉ោងពេលធ្វើការតើហេតុអ្វីមិនប្រកែកតាំងពីពេលសម្ភាសន៍ ហេតុអ្វីក៏ទទួលការងារហើយ បែរជាបោកគ្រាប់បែក។ លោកស្រីចាត់ទុកថា អ្នកដាក់ CV និងជាប់សម្ភាសន៍ទាំងនោះ មាក់ងាយចំពោះហាងថែរក្សាសម្រស់របស់លោកស្រី និង ថាបើមិនច្បាស់លាស់ចំពោះខ្លួនឯង និង ការងារខ្លួនឯង តើហេតុអ្វីមកសុំការងារធ្វើនៅ Sophea Skin Care និង ថាហេតុអ្វីមកទទួលការងារ។ លោកស្រីបន្តថា ជារឿងសមរម្យឬទេ ដែលទើបចូលធ្វើការបានមួយថ្ងៃពីរថ្ងៃ បែរជាដើរស៊ើបតែតួលេខប្រាក់ខែពីអ្នកដទៃ។ មានដឹងទេថា ទម្រាំគេបានប្រាក់ខែច្រើនៗមកដល់ពេលនេះ តើគេចំណាយពេលប៉ុន្មានក្នុងការប្រឹងប្រែង។ អ្នកស្រីក៏មិនខ្លាចក្នយងការបង្ហាញពីអត្តសញ្ញាណបុគ្គលដែលធ្វើអោយលោកស្រីខាតបង់ពេលវេលាទាំងនោះផងដែរ ដោយលោកស្រីថា តែមកពីលោកស្រីអាណិតមិនចង់បិទផ្លូវបុគ្គលទាំងនោះ ទើបរក្សាសិទ្ធិអោយ។

គួបញ្ជាក់ផងដែរថា លោកស្រី រៃ សុភា គឺជាតារាហ្វេសប៊ុក ដែលមានមុខមាត់ស្រដៀងនឹងសមាជិក 2NE1 កញ្ញា ផាកប៊ូម ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង រហូតធ្វើអោយគេអោយឈ្មោះលោកស្រីថា ផាកប៊ូមខ្មែរ។ លោកស្រីគឺជាតារាTik Tok ដែលមានកេរ្តិ៍ឈ្មោះសំឡេង និងជាអ្នកឯកទេសផ្នែកថែរក្សាសម្រស់ និង ព្យាបាលមុនដ៏ល្បីប្រចាំហាងSophea Skin Care ដែលស្ថិតនៅផ្សារសុវណ្ណា ផ្សារទួលពង្រ និង នៅសៀមរាប។ លោកស្រីក៏ត្រូវគេស្គាល់កាន់តែខ្លាំងដោយសារតែមានសកម្មភាពសប្បុរសធម៌ យ៉ាងសកម្មព្រមជាមួយនឹង វីដេអូចែករំលែកពីចំណេះដឹងផ្នែកសម្ភស្ស ដែលលោកស្រីតែងតែបង្ហោះនៅលើយូរធូបនាពេលចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here