ពីមុន ជាអ្នកដឹកសាកសព ពេលនេះ​ ជាប់ងារជា​ CEO ដ៏ទន់ភ្លន់បំផុត​

0

មកដឹងពី​ ប្រវត្តិ​ការងារ​របស់​ CEO Queenyourself កញ្ញា​ គឹម​ វិជ្ជនី​
វិជ្ជនី​ អាយុ​25 ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តកណ្តាល​ ពេលនេះ​ បានជាប់​ងារជា​ CEO ដ៏ទន់ភ្លន់​ បំផុត​ ដែលគេមិនធ្លាប់ជួប​។

​នៅឆ្នាំ​ 2016 អំឡុង​ពេល​ កញ្ញា​ គឹម​វិជ្ជនី​ បន្ដការសិក្សាឆ្នាំទីមួយ​នៅរាជធានីភ្នំពេញ កញ្ញាបានព្យាយាមរកការងារធ្វេី​ ដេីម្បី​ យកប្រាក់បន្តការសិក្សា
ពេលនោះ​ ក៏បាន​សម្ភាសការងារជាប់នៅ​ ស្ថានីយ​វិទ្យុ​ABC ដែលមាន​ តួនាទី​ជា​ sale និង​ អ្នកដឹក​សាកសព​
ការពិត​ទៅ​ខាងវិទ្យុ​ មិនតម្រូវឲ វិជ្ជនី​ចេញទៅដឹកសាកសពទេ​ ព្រោះកញ្ញាជាមនុស្សស្រី​ ប៉ុន្តែដោយសារ​ខ្វះក្រុមការងារនិង កន្លែង​ ការងារ​ តែងតែ​ ជួយ​អ្នកលំបាកអ្នកក្រខ្សត់​ ដែលគ្មា​ន​ លទ្ធភាព​ដឹកសាកសពក្រុមគ្រួសារ​ទៅធ្វេីបុណ្យនៅស្រុក​កំណេីត​ ស្ទេីររាល់ថ្ងៃទង្វើ​ទាំងអស់នេះបាន​ បណ្តុះទឹក​ចិត្តកញ្ញាឲស្រលាញ់អ្នកក្រខ្សត់​ ចេះជួយគ្នា​ពេលមាន​បញ្ហា​ ទេីបរាល់ពេលដែលក្រុមការងារ​ត្រូវចេញដឹកសាកសពទៅខេត្ត​ ម្តងៗ​ប្អូនបានចូលរួមទៅជាមួយក្រុមការងារ​
សាកសព​ដែលកញ្ញាធ្លាប់ដឹក​ មាន​ស្លាប់​ ដោយសារ​ លង់ទឹក​ គ្រោះថ្នាក់​ចរាចរណ៍​ អត្តឃាត​…​
ក៏ព្រោះតែខ្លួន​ តែងតែ​ ស្ថិត​នៅក្នុង​ ស្ថានភាព​ដែលមាននូវការ​សោកស្ដាយ​ មាន​ទុក្ខ​ ព្រោះ​ក្រុមគ្រួសារបាន​បាត់បង់នូវមនុស្សជាទីស្រលាញ់​ ដែលស្លាប់​ដោយករណីផ្សេងៗជាញឹកញាប់​
ទេីបយល់ថា​ ជីវិត​មនុស្ស​យេីង​ខ្លីណាស់​ មិនដឹងសា្លប់ពេលណា​ទេ​ ។ អំឡុង​ពេល​ នៅមាន​ជីវិត​គួរ​តែ​ ស្រឡាញ់មនុស្សជុំវិញខ្លួន​ ហេីយសារភាព​នូវក្តី​ស្រឡាញ់ដែលខ្លួនមានទាំងអស់​ អោយគ្រប់គ្នាបាន​ដឹង​ និងព្យាយាម​ ធ្វេីការងារអោយបានល្អ​ សម្រេចនូវក្តីស្រម៉ៃ​ គោល​ដៅ​ មហិច្ឆតា​របស់ខ្លួន​ អោយបានលឿនៗបំផុត​ យេីងគ្មានពេលច្រេីនទេ​ ព្រោះបេីពេលណាមួយ​ យេីង​ស្លាប់ទៅ​មិនអាច​ក្រោកឈរ​មកនិយាយឬ​ធ្វេីរឿងទាំងនោះបានជាដាច់ខាត។

អញ្ចឹងហើយនៅពេលបើកក្រុមហ៊ុន queenyourself នេះឡើង វិជ្ជនី​ តែងតែនិយាយពាក្យស្រឡាញ់​ និងព្យាយាម​ធ្វេីការ​ដោយបេះដូង​ ដោយ​ក្តី​ស្រឡាញ់​ ជាមួយ​ អថិជន​ ដៃគូសហការណ៍អាជីវកម្ម​ បុគ្គលិក​ ទេីបជាប់ងារជា​CEO ទន់ភ្លន់​ សុភាព​ ជាងគេ​

​មកនិយាយពីគោលការណ៍​ដឹកនាំក្រុមហ៊ុនវិញ​ វិជ្ជនី​គឺ​ មានពាក្យ​តែមួយគត់ ជូន​បងប្អូន​ណាដែលចង់​សហការ​ជាមួយកញ្ញាថា​ បេីក្នុងករណី​អាជីវកម្ម​របស់យេីងកំពុងមាន​រួមគ្នា មាន​បញ្ហា​ខ្ញុំទទួលខុសត្រូវ​ ហេីយប្រាកដណាស់បេី​អាជីវកម្ម​យេីង រលូន​ យេីងទទួលបានជោគជ័យស្មេីៗគ្នា​

LEAVE A REPLY

Please enter your comment!
Please enter your name here