ទើបតែបើកដំណើរការទីផ្សារជាង៤ខែ សំអាងការ ប្រសិទ្ឋសិរី ទាក់ទាញដល់ម្លឹង!

0

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបចំខ្លួនយ៉ាងសមប្រកបដោយគ្រឿងប្រដាប់កែវកងពេញខ្លួនមើលទៅពិតជាគួរអោយពេញចិត្ត។នោះជាការតុបតែងធ្វើអោយតារាល្បីឈ្មោះមួយនេះ មានសម្រស់ស្រស់ស្អាត និង កាន់តែវ័យក្មេង ពីសំអាងការ ប្រសិទ្ឋសិរី ដែលកំពុងតែឆក់បានការចូលចិត្ត។

អ្វីដែលកាន់តែពិសេស សំអាងការប្រសិទ្ឋសិរីនេះ បានសម្រេចចិត្តបើកចរាចរនៅលើទីផ្សារការងារ បម្រើអតិថិជន ប្រមាណជាង៤ខែចុងក្រោយនេះ គឺ មានប្រជាប្រិយភាពមិនធម្មតា។បើមើលទៅលើផេកផ្លូវការរបស់ សំអាងការនេះយើងឃើញថា ពេលបង្ហោះរូបឈុតសម្លៀងបំពាក់បែប មង្គលការម្តងៗឃើញថា អ្នកចូលLike និងមានការ Comment ចូលច្រើន ដោយលើកពីគុណភាពល្អ។ បែបនេះហើយទើបធ្វើអោយ សំអាងការមួយនេះពេញនិយមហក់ឡើង ហើយមាតាបិតា កូនប្រុសស្រីជាច្រើនបានទំនាក់ទំនងជាវជាបន្តបន្ទាប់សម្រាប់រដូលការខាងមុខ។

សំអាងការមួយនេះ មានអ្នកតុបតែងមុខមាត់ច្បាស់លាស់ យល់ដឹងពីរបៀបផាត់របស់កូនក្រមុំ និង របៀបគ្រងឈុតសម្លៀកបំពាក់ដែលសមទៅតាមកម្មវិធីមួយៗ។ម៉ូតនីមួយៗថ្មីៗ សមសួនតាមឆ្នាំវិវត្តន៍រហូត។ បើនិយាយពីតារាស្រីល្បីៗវិញ ក្រៅពីអ្នកនាង ម៉េង កែវពេជ្ជតា ក៏មានតារាផ្សេងទៀតមកចូលរួមថតម៉ូដ ជូនធ្វើអោយពួកគាត់លេចធ្លោញញឹមបិទមាត់មិនជិត។

LEAVE A REPLY

Please enter your comment!
Please enter your name here