CTM Skin Care ប្រើយុទ្ធសាស្ត្រថ្មី វាយលុកគូប្រជែង

0

ជាមួយនឹងទីផ្សារកាន់តែរីកចំរើន ម្ចាស់ប្រេន CTM Skin Care អ្នកស្រី ណើ ចាន់ត្រា កាន់តែបង្កើតយុទ្ធសាស្ត្រថ្មី ក្នុងការពង្រីកកេរ្តិ៍ឈ្មោះ។ ក្រៅពីសកម្មក្នុងកិច្ចការសប្បុរសធម៌មិនដកដៃ អ្នកស្រី ក៏កំពុងប្រើយុទ្ធសាស្ត្រថ្មីបន្ថែម ដើម្បីមុខមាត់របស់ក្រុម និង ផលិតផលដោយផ្ទាល់ កាន់តែវាយលុកទីផ្សារ លប់លើគូប្រជែងផងដែរ។

យុទ្ធសាស្ត្ររបស់អ្នកស្រី គឺផ្ដល់រង្វាន់លើកទឹកចិត្តមិនដកដៃ ដោយក្នុងពេលថ្មីៗនេះ គឺអ្នកស្រី ក៏បានប្រកាសផ្ដល់ម៉ូតួកង់បី ដែលមានតម្លៃពាន់ដុល្លារ ជូនដល់តំណាងចែកចាយ ក្នុងមួយខែម្ដង សម្រាប់អ្នកលក់ឆ្នើមប្រចាំខែ ដែលម៉ូតូកង់បីនេះ ក្រៅពីប្រយោជន៍ដឹងឥវ៉ាន់ និង អាចទុកធ្វើដំណើរ បានយ៉ាងស្រួលផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2020 មុននេះ អ្នកស្រី ណើ ចាន់ត្រា និងស្វាមី ព្រមទាំងក្រុមការងាររបស់ CTM Skin Care ទើបតែបាននាំយកនូវរង្វាន់ម៉ូតូកង់បីធុនធំមួយគ្រឿងទៅប្រគលជូនដល់តំណាងឆ្នើមមួយរូបដែលជាម្ចាស់ដេប៉ូគ្រឿងសម្អាង CTM ប្រចាំខេត្តកំពត គឺអ្នកនាង ដាលីន ប៉ុណ្ណោះ ។ ការប្រគល់រង្វាន់ម៉ូតូកង់បីជូនដល់តំណាងឆ្នើមនេះដែរ គឺដើម្បីលើកទឹកចិត្តដល់តំណាងដែលខិតខំប្រឹងប្រែងលក់និងស្វែងរកទីផ្សារឱ្យ CTM កាន់តែដំណើរការទ្វេរឡើង។

យោងតាមការបង្ហោះរបស់អ្នកនាង ណើ ចាន់ត្រា អ្នកនាងបានប្រកាសពីការផ្ដល់រង្វាន់ឱ្យកូនក្រុមជារៀងរាល់ខែ ដោយក្នុងមួយខែផ្ដល់ជូនដល់អ្នកឆ្នើមម្នាក់ ដែលអ្នកនាងចាត់ទុកថានេះជាយុទ្ធសាស្ត្រធំមួយដើម្បីឱ្យ Brand CTM Skincare របស់អ្នកនាងកាន់តែរីកចម្រើន។ អ្នកនាង ណើ ចាន់ត្រា បានបញ្ជាក់ប្រាប់ពីលើការបង្ហោះថា Brand CTM Skincare បានចាប់ផ្ដើមផ្ដល់រង្វាន់ដល់អ្នកដែលលក់បានច្រើនជាងគេ នូវម៉ូតូ កង់បី (តុកតុក) ដឹកអីវ៉ាន់មួយគ្រឿងដែលមានតម្លៃខ្ទង់ពាន់ដុល្លា។

អ្នកនាងបានប្រកាសថា Brand CTM នឹងបញ្ចេញម៉ូតូកង់បីបែបនេះមួយខែមួយគ្រឿង ជូនដល់តំណាងគ្រប់ខេត្តក្រុង ពោលគឺឱ្យតែតំណាងណលក់ផលិតផលចេញបានច្រើនជាងគេគឺនឹងទទួលបានការដូនេះភ្លាម ដោយអ្នកនាងនឹងផ្ដល់នូវរង្វាន់ជច្រើនផ្សេងទៀតដល់តំណាងឆ្នើមក្រៅពីរង្វាន់ម៉ូតូកង់បីដែលនឹងផ្ដល់ជូនរៀងរាល់ខែ ដើម្បីឱ្យគ្រប់តំណាងមានការប្រកួតប្រជែងគ្នានេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here