ផ្សារ «បឹងឬស្សី» ដាក់សម្ពោធ ជាផ្លូវការ មានទាំង ទំនិញខ្មែរ និងចិន

0

កាលពី ព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ ក្នុងបរិវេន ផ្សារ បឹងឬស្សី ដែលស្ថិត នៅតាម បណ្តោយផ្លូវជាតិ លេខ១ ស្ថិតក្នុងខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ បានរៀបចំដាក់សម្ពោធជាផ្លូវការ ផ្សារទើបបង្កើតថ្មី។ នាឱកាសនោះ ឃើញ មានវត្តមានភ្ញៀវ អាជីវករ និងថៅកែផ្សារផងដែរ។ សមិទ្ឋិផល នេះ នឹងជួយជម្រុញ ដល់ពលរដ្ឋនាតំបន់នោះ ចំណេញពេលវេលា ដោយអាចមកផ្សារខាងលើ មានទំនិញគ្រប់មុខងាយស្រួល។

លោក luo hua gua ម្ចាស់ផ្សារ «បឹងឬស្សី» បានគូសបញ្ជាក់ អោយដឹងថា «នេះជាគម្រោងទី១ ដែលខាងយើងរៀបចំផ្សារនេះឡើង។ ទីតាំងផ្សារយើង មានតូបសរុបទាំងអស់ជិត៤០០តូប ហើយ៩៥% គឺអាជីវករជាវអស់»។ លោកបន្តថា ទីនេះ មានទំនិញល្អៗ ប្រកបដោយគុណភាព ដែលមានអាជីវករ ខ្មែរ និងចិន លក់រួមគ្នា។ យើងសប្បាយ ចិត្ត ដែលបាន វិនិយោគទីផ្សារនៅទីនេះ អោយបានកើតឡើង។ យ៉ាងហោចណាស់ បានជួយដល់ បងប្អូនយើងរស់នៅ ក្នុង តំបន់ ទីតាំងខាងលើ ឃើញថា អំណោយផល មាននៅជិត បងប្អូន ជិតសាលារៀន មន្ទីរពេទ្យ ។ ដូចនេះបងប្អូន អាចមកជាវ ឥវ៉ាន់ព្រោះ ថាមានរបស់របរ ស្ថិតក្នុងតម្លៃធូរថ្លៃ មិនបាច់ចំណាយទៅឆ្ងាយ។ សំខាន់ មួយទៀត ក្នុងនាមជនជាតិចិន បានបង្កើតផ្សារ ជួយដល់ពលរដ្ឋកម្ពុជា និងរដ្ឋាភិបាល ខ្មែរ នេះជាចំណងមិត្តភាពមួយ ដ៏សំខាន់។ ផ្សារនេះមានទំហំ៥ពាន់ម៉ែត្រការ៉េ ហើយ មួយទៀតតំបន់ ផ្លូវជាតិទៀតសោត ខ្វះផ្សារ ទើបលោក ជ្រើសរើស ស្របពេលប្រជាជន រស់នៅក៏ច្រើនរិតតែជួយ សម្រួលខ្លាំង មិនបាច់ធ្វើដំណើរ វែងឆ្ងាយ។ ម្យ៉ាងទៀត ផ្សារក៏ មានកន្លែងចត ឡាន ម៉ូតូធំទូលាយ រិតតែងាយស្រួល។ នៅពេលឆាប់ៗនេះ និងមានបង្កើតផ្សារ នាតំបន់ក្បែរនេះទៀត ដើម្បីបំពេញ តម្រូវការ និងមានផែនការ២ទៀត ដែលយើងរៀបចំឆ្នាំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here