ក្រុមហ៊ុន Dalen Sun ប្រកាសរៀបចំកម្មវិធីទ្រង់ទ្រាយធំជាថ្មី

0

បន្ទាប់ពីជោគជ័យនៅក្នុងវិស័យអនឡាញ និងនាំចូលផលិតផលថែរក្សាសម្រស់ ក្រុមហ៊ុន  DALEN SUN Co.,Ltd ដែលបាននាំចូលផលិតផលថែរក្សាសម្រស់ ម៉ាក DL Secret មកចរាចរនៅប្រទេសកម្ពុជា​ បានប្រកាសរៀបចំកម្មវិធីទ្រង់ទ្រាយធំជាថ្មីទៀតហើយ ដោយមានការបង្វឹក និង ជួបជុំយ៉ាងពិសេស សម្រាប់ឆ្នាំ2020នេះ ដើម្បីជួបជុំតំណាងចែកចាយ ដែលមានតំណែង VIP,​ Super VIP និង​ ដៃគូចែកចាយរបស់ខ្លួន​ ដែលនឹងធ្វេីនៅថ្ងៃទី​ 07 ខែ3 ឆ្នាំ2020 ខាងមុខនេះ នៅភោជនីយដ្ឋាន​ ទន្លេបាសាក់2​ ដែលស្ថិតនៅ​ អគារលេខ534 ផ្លូវមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ។ នេះជាការរៀបចំជាថ្មី បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានជោគជ័យនៅក្នុងវិស័យជំនួញ។

លោកស្រី​ ស៊ុន ដាឡែន អគ្គនាយិកា​ ក្រុមហ៊ុន​ បានបញ្ជាក់ថា គោលចំណងនៃការរៀបចំកម្មវិធីនេះឡេីង​ គឺដេីម្បី​ អបអរដល់តំណាងចែកចាយរបស់លោកស្រី​ ដែលឡេីងតំណែង​ ជាបន្តបន្ទាប់​ រហូតដល់តំណែង​ VIP,​ Super VIP និងគូចែកចាយរបស់ផលិតផល DL Secret ដើម្បីអោយពួកគាត់កាន់តែមានជំនាញ។ ការរៀបចំនេះ លោកស្រីមើលឃេីញពីការវិវឌ្ឍន៍ខ្លួន របស់តំណាងទាំងអស់ ដោយពួកគាត់ភាគច្រេីន​ ចាប់ផ្តេីមលក់ជាមួយលោកស្រី​ ដោយកាត់កញ្ចប់​សមាជិកតូចៗ​ ត្រឹម3ឬ12ប្រអប់​ រហូតកាត់រាប់រយ​ និងដល់រាប់ពាន់ប្រអប់​ ក្នុងរយះពេលដ៏ខ្លី។ ការរីកចំរេីនលូតលាស់​ យ៉ាងលឿនបែបនេះ​ ដោយសារតែ​ ក្រុមហ៊ុន​ តែងបង្វឹក​ បង្រៀន​ ក្នុងគ្រុបសំងាត់របស់ក្រុមហ៊ុន​ ហេីយក្រុមហ៊ុនក៏បានរៀបចំក្បួនលក់​ ការធ្វេីទីផ្សារ​ និងជំរុញពីក្រោយខ្នង ដល់រាល់តំណាងចែកចាយទាំងអស់។ លោកស្រីបានបន្ថែមថា​ បេីក្រុមហ៊ុនប្រឹងតែឯងក៏មិនអាចទៅរួចដែរ​ តែមកពីតំណាងទាំងអស់ខិតខំប្រឹង​ ដេីរតាមអ្វីដែលក្រុមហ៊ុនបង្វឹក​ បង្ហាត់បង្ហាញ​ និងសហការណ៍គ្នាយ៉ាងខ្លាំង ទើបជំហានជោគជ័យមានដល់ម្លឹង។

កម្មវិធី  DL Exclusive Training & Meeting​2020 គឺនឹងបង្វឹកបន្ថែមនូវក្បួនលក់​ពិសេស​ អោយតំណាងរបស់ខ្លួនលក់កាន់តែខ្លាំងជាងមុន​ ចែកនូវប័ណ្ណអបអរ​សាទរការឡេីងតំណែង និងការជូនកាដូពីក្រុមហ៊ុនផងដែរ។ អ្វីដែលកាន់តែពិសេស​ គឺមានការញ៉ំអាហារបុហ្វេ​ អមដោយការចាប់រង្វាន់មាស និងចែកផលិតផលផ្សេងៗរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី21 ខែធ្នូ ឆ្នាំ 2019​ ក្រុមហ៊ុនបានរៀបចំកម្មវិធីបង្វឹក​ វគ្គវិធីសាស្រ្តបូតផេកអោយចំគោលដៅ​ និងលក់បានច្រេីនជាងមុន​ ដែលមានសមាជិកចូលរួមប្រមាណជិត800នាក់​ ដែលបញ្ចប់ដោយជោគជ័យ​បំផុត រួចម្ដងហើយ។ បេីគិតមកដល់ពេលនេះ​ ក្រុមហ៊ុន​បានចរាចរផលិតផលម៉ាកDL Secret របស់ខ្លួនត្រឹមតែ6ខែប៉ុណ្ណោះ  តែមានតំណាងចែកចាយ​ប្រមាណ ជិត2000នាក់​ ទូទាំង25ខេត្តក្រុង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here