បន្ទាប់ពីជោគជ័យនៅក្នុងវិស័យអនឡាញ និងនាំចូលផលិតផលថែរក្សាសម្រស់ ក្រុមហ៊ុន DALEN SUN Co.,Ltd ដែលបាននាំចូលផលិតផលថែរក្សាសម្រស់ ម៉ាក DL Secret មកចរាចរនៅប្រទេសកម្ពុជា បានប្រកាសរៀបចំកម្មវិធីទ្រង់ទ្រាយធំជាថ្មីទៀតហើយ ដោយមានការបង្វឹក និង ជួបជុំយ៉ាងពិសេស សម្រាប់ឆ្នាំ2020នេះ ដើម្បីជួបជុំតំណាងចែកចាយ ដែលមានតំណែង VIP, Super VIP និង ដៃគូចែកចាយរបស់ខ្លួន ដែលនឹងធ្វេីនៅថ្ងៃទី 07 ខែ3 ឆ្នាំ2020 ខាងមុខនេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់2 ដែលស្ថិតនៅ អគារលេខ534 ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ នេះជាការរៀបចំជាថ្មី បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានជោគជ័យនៅក្នុងវិស័យជំនួញ។
លោកស្រី ស៊ុន ដាឡែន អគ្គនាយិកា ក្រុមហ៊ុន បានបញ្ជាក់ថា គោលចំណងនៃការរៀបចំកម្មវិធីនេះឡេីង គឺដេីម្បី អបអរដល់តំណាងចែកចាយរបស់លោកស្រី ដែលឡេីងតំណែង ជាបន្តបន្ទាប់ រហូតដល់តំណែង VIP, Super VIP និងគូចែកចាយរបស់ផលិតផល DL Secret ដើម្បីអោយពួកគាត់កាន់តែមានជំនាញ។ ការរៀបចំនេះ លោកស្រីមើលឃេីញពីការវិវឌ្ឍន៍ខ្លួន របស់តំណាងទាំងអស់ ដោយពួកគាត់ភាគច្រេីន ចាប់ផ្តេីមលក់ជាមួយលោកស្រី ដោយកាត់កញ្ចប់សមាជិកតូចៗ ត្រឹម3ឬ12ប្រអប់ រហូតកាត់រាប់រយ និងដល់រាប់ពាន់ប្រអប់ ក្នុងរយះពេលដ៏ខ្លី។ ការរីកចំរេីនលូតលាស់ យ៉ាងលឿនបែបនេះ ដោយសារតែ ក្រុមហ៊ុន តែងបង្វឹក បង្រៀន ក្នុងគ្រុបសំងាត់របស់ក្រុមហ៊ុន ហេីយក្រុមហ៊ុនក៏បានរៀបចំក្បួនលក់ ការធ្វេីទីផ្សារ និងជំរុញពីក្រោយខ្នង ដល់រាល់តំណាងចែកចាយទាំងអស់។ លោកស្រីបានបន្ថែមថា បេីក្រុមហ៊ុនប្រឹងតែឯងក៏មិនអាចទៅរួចដែរ តែមកពីតំណាងទាំងអស់ខិតខំប្រឹង ដេីរតាមអ្វីដែលក្រុមហ៊ុនបង្វឹក បង្ហាត់បង្ហាញ និងសហការណ៍គ្នាយ៉ាងខ្លាំង ទើបជំហានជោគជ័យមានដល់ម្លឹង។
កម្មវិធី DL Exclusive Training & Meeting2020 គឺនឹងបង្វឹកបន្ថែមនូវក្បួនលក់ពិសេស អោយតំណាងរបស់ខ្លួនលក់កាន់តែខ្លាំងជាងមុន ចែកនូវប័ណ្ណអបអរសាទរការឡេីងតំណែង និងការជូនកាដូពីក្រុមហ៊ុនផងដែរ។ អ្វីដែលកាន់តែពិសេស គឺមានការញ៉ំអាហារបុហ្វេ អមដោយការចាប់រង្វាន់មាស និងចែកផលិតផលផ្សេងៗរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី21 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុនបានរៀបចំកម្មវិធីបង្វឹក វគ្គវិធីសាស្រ្តបូតផេកអោយចំគោលដៅ និងលក់បានច្រេីនជាងមុន ដែលមានសមាជិកចូលរួមប្រមាណជិត800នាក់ ដែលបញ្ចប់ដោយជោគជ័យបំផុត រួចម្ដងហើយ។ បេីគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចរាចរផលិតផលម៉ាកDL Secret របស់ខ្លួនត្រឹមតែ6ខែប៉ុណ្ណោះ តែមានតំណាងចែកចាយប្រមាណ ជិត2000នាក់ ទូទាំង25ខេត្តក្រុង។