រស់រវើកណាស់ ពិធីក្រុងពាលី និង បួងសួង នៅប្រាសាទបន្ទាយឆ្មារ

0

កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានរៀបចំពិធីក្រុងពាលី និង បួងសួងសុំសេចក្តីសុខ នៅប្រាសាទបន្ទាយឆ្មារ ដើម្បីអបអរពិធីបុណ្យមាឃបូជា។ អ្វីដែលគួរអោយកត់សម្គាល់គឺទិដ្ឋភាពក្នុងពិធីដែលបានធ្វើឡើងនោះ គឺរស់រវើក ដែលក្រោយពីបង្ហោះហ្វេសប៊ុក មិនសរសើរមិនបាន។

ពិធីបួងសួងសុំសេចក្ដីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជញ្ជាំងប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងឆៀងខាងលិចត្រូវបានកាត់ខ្សែបូរបញ្ចប់ការសាងសង់ និងបន្ទាប់ពីក្រុមការងារស្រាវជ្រាវរបស់លោក ជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន ទើបនឹងរកឃើញរូបសំណាក់តោនៅបារាយណ៍ប្រាសាទមេបុណ្យ ដែលជាសម្ព័ន្ធរបស់ប្រាសាទបន្ទាយឆ្មារ។ ពិធីនេះក៏ធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់លោកេស្វរៈ នៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយក្រៅពីមានអធិបតីភាព លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ក៏មានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here