Morgan Enmaison ក្លាយជាគម្រោងខុនដូធំជាងគេ និងទាក់ទាញជាងគេនៅភ្នំពញ

0

បន្ទាប់ពីក្រុងពាលីបុកគ្រឹះសាងសង់ គម្រោងខុនដូ Morgan Enmaison ត្រូវគេមើលឃើញថាកំពុងក្លាយជាគម្រោងខុនដូដ៏ធំជាងគេនៅលើទឹកដីទីក្រុងរណបនៅជ្រោយចង្វារហើយ ដោយសារតែគម្រោងនេះក្ដោបក្ដាប់លើផ្ទៃដីជាប់មាត់ទន្លេធំជាងគេ ហើយនៅក្នុងគម្រោងទាំងមូលក៏មានការប្រកាសថាមានហេដ្ឋារចនាសម្ព័ន្ធស្ទើរតែដូចទីក្រុងធំមួយ។ នេះគឺជាគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីតបន្ទាយទាហានជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតា។

យោងតាមការប្រកាស គម្រោងដែលនឹងសាសង់រហូតដល់ទៅ5អាគារធំៗ ដែល អាគារទី1 និងទី 6 មានកម្ពស់ 47 ជាន់ អាគារទី2 និងទី 5 មានកម្ពស់ 53ជាន់ និងអាគារទី3 នៅកណ្តាលគេ មានកម្ពស់70ជាន់ នេះ កំពុងក្លាយជាគម្រោងខុនដូដែលទាក់ទាញយ៉ាងខ្លាំង ដោយសារតែក្នុងគម្រោងនេះ ក្រៅពីមានខុនដូជាង៦០០០យូនីត ក៏មានកន្លែងចតរថយន្តដែលអាចផ្ទុករថយន្តបានដល់ជាង២ពាន់រថយន្ត និងត្រូវបានស្ថាបនា ដើម្បីធ្វើអោយអ្នករស់នៅក្លាយជាមនុស្សស៊ីវិល័យ និងស័ក្តសមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយរស់នៅប្រកបដោយសុវត្តិភាពខ្ពស់។ ទីតាំងនេះ សមស្របនឹងខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញទេសភាពទន្លេទាំង៣ពីលើអាគារ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែល អំណោយផលសម្រាប់សុខភាព។ គម្រោង Morgan Enmaison គឺមានចំណុចសំខាន់9រួមបញ្ចូលតែ១ ដោយក្នុងគម្រោងមួយនេះ ក៏មានកន្លែងចុះចតឧទ្ទម្ភាគចក្រ និងគម្រោងផ្សេងទៀតផងដែរដូចជា គម្រោងកំពង់ផែផ្ទាល់ខ្លួនប្រវែង200ម៉ែត្រលើដងទន្លេរមេគង្គមានសួនច្បារធំទូលាយដល់ទៅ10000មែត្រការេ សំរាប់កូនក្មេងរត់លេង និងមនុស្សចាស់ដើរកម្សាន្ត រឺ ហាត់ប្រាណ 10000 ម៉ែត្រការេនៅផ្នែកខាងក្រោម មានផ្សារទំនើប, មន្ទីពេទ្យ សាលារៀន ធនាគារ , រោងកុន …( លក្ខណៈដូចផ្សារ Aeon២) មានអាងហែលទឹកចំនួន2 នៅជាន់ទី5នៃអគាទី3។ មានអាងហែលទឹកលក្ខណៈលើលំហអាកាសនៅជាន់ទី 69។ សំរាប់អគារទី3មានបែងចែកជា office ការងារ មានសណ្ឋាគារលំដាប់ផ្កាយ5 នៅជាន់ទី70 និងមានSky bar។ គម្រោងនេះក៏មានរួមបញ្ចូលលក្ខណៈធម្មជាតិរហូតដល់ទៅ 39%។ នៅលើតំបូលអាគារទី 1 ទី2 ទី5 និងទី6 ដោយមិនប្រើលេខ៤ គឺជាប្រភេទ Penthouse គឺជាប្រភេទផ្ទះលក្ខណៈឯកជន នៅលើតំបូលនៃអគារ។ សាលារៀនអន្តរជាតិធំមួយក៏ត្រូវបានសាងសងក្នុងគម្រោងនេះផងដែរ ទើបអ្នកណាៗក៏មើលឃើញថា អ្នករស់នៅក្នុងអាគារនៃគម្រោងខុនដូនេះ ក្រៅពីរស់នៅផាសុកភាព ក៏មានផ្នែកផ្សេងៗនៅក្នុងនោះផងដែរ ជាពិសេសផ្សារ សាលារៀន និងចំណតរថយន្តដល់ទៅ២ជាន់ និងបរិវេណខាងក្រៅ។

លោក ព្រាប សុវត្ថិ ក៏ត្រូវគេឃើញចូលរួមក្នុងការគាំទ្រពីគម្រោងខុនដូដ៏ធំមួយនេះផងដែរ ដោយលោកបានទងប្រកាសថាសប្បាយចិត្ត ដែលក្នុងគម្រោងទាំងមូលមានអាគារពាណិជ្ជកម្ម , ការិយាល័យ ,សណ្ឋាគារ ,ក្លិបហាត់ប្រាណស្ទីមសូណា, អាងហែលទឹកលើអាកាស, ស្កាយបារ, ភោជនីយដ្ឋាន, ចំណតឧទ្ធម្ភាចក្រ ,ចំណតឡានធំទូលាយ, ផ្លូវដើរហាត់ប្រាណនិងកំសាន្ត, ផ្សារទំនើបដ៏ធំ, រោងកុន​ កំពង់ផែដ៏ស្រស់ស្អាត​ ,សាលាររៀន ,មន្ទីពេទ្យ ,ធនាគារ​, និងសន្តិសុខការពារ24h​ អាចមើលឃើញទេសភាពទន្លេគ្រប់ជ្រុង។ ទំនាក់ទំនងសួរព័ត៌មាន calling 060966668/023 928 666។

LEAVE A REPLY

Please enter your comment!
Please enter your name here