ក្រុមហ៊ុនហុងដា បោះជំហានថ្មី នៅព្រែកអញ្ចាញ

0

មិនអន់ជាងរាជធានី និង តំបន់ប្រជុំជនធំៗ ផ្សារព្រែកអញ្ចាញ ដែលមានសក្កានុពលអភិវឌ្ឍន៍ខ្លាំងនាពេលចុងក្រោយ ក៏មានវត្តមានក្រុមហ៊ុនហុងដាទៅដល់ទីនោះផងដែរ ដោយពិធីបើកសម្ពោធ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម កាលពីថ្ងៃទី២១ ធ្នូ ដោយមានវត្តមានតំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនហុងដាសាខាផ្សេងៗ និងថ្នាក់ដឹកនាំប្រចាំអាស៊ីចូលរួម។ ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះករ ត្រូវគេឃើញចូលរួមទស្សនា Store Room ក្នុងថ្ងៃបើកសម្ពោធនោះ។

លោកស្រី អ៉ី ចាន់ថា អគ្គនាយិកាក្រុមហ៊ុនហុងដាសាខាព្រែកអញ្ចាញ បានលើកឡើងថា នេះជាសាខាទី៣ហើយ ដែលលោកស្រីបានបើកសាខាហុងដា បន្ទាប់ពីសាខា២មុនស្ថិតនៅជិតមន្ទីរពេទ្យកាល់ម៉ែត្រ និង នៅច្បារអំពៅ ទទួលបានជោគជ័យ។ មូលហេតុដែលលោកស្រីសម្រេចបោះទុនរាប់សែនបើកសាខាថ្មី នៅជិតផ្សារព្រែកអញ្ចាញ គឺដោយសារតែទីតាំងមួយនេះ មានសក្កានុពលខ្លងក្នុងការអភិវឌ្ឍន៍ ស្របគ្នាដែលផ្សារព្រែកអញ្ចាញ ក៏ជាផ្លូវឆ្លងកាត់ទៅកាន់ខេត្តសៀមរាប កំពង់ចាម និងកំពង់ធំជាដើម។ លោកស្រីថាហេតុផលដែលគ្រប់ម៉ូដែលរបស់ក្រុមហ៊ុនហុងដា ជាពិសេសប្រភេទ Dream និងអូតូ មានប្រជាប្រិយភាពខ្លាំងក្នុងការប្រើប្រាស់ពីមហាជន ក៏ជាមូលហេតុដែលធ្វើអោយលោកស្រី មិនស្ទាក់ស្ទើរក្នុងការបើកសម្ពោធសាខាថ្មីផងដែរ។

នៅសាខាថ្មីស្ថិតនៅព្រែកអញ្ចាញ លោកស្រីថា ក្រៅពីមានសេវាលក់ម៉ូដែលគ្រប់ម៉ូដដោយបង់រំលោះជាមួយក្រុមហ៊ុន Finance ជាដៃគូ ក៏មានសេវាជួសជុល ប្ដូរគ្រឿងបន្លាស់ និងប្ដូរប្រេងម៉ាស៊ីន បញ្ចុះ១០ភាគរយ និងជាគ្រឿងបន្លាស់ ឬ ផលិតផលសុទ្ធៗ ពីក្រុមហ៊ុនហុងដាផ្ទាល់ផងដែរ។ លោកស្រីជឿថា សាខាថ្មីនឹងទទួលបានការគាំទ្រ ដោយផ្អែកលើស្ថានភាពជីវភាពរបស់ពលរដ្ឋនៅជាវិញតំបន់ព្រែកអញ្ចាញមានការរីកចំរើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here