ផ្សារទំនើប The Bridge Lifestyle Mall រំពឹងកក្រើក ក្រោយប្រកាសដំណើរការ

0

 

- Advertisement -

បន្ទាប់ពី ប្រកាសដំណើរការសាកល្បង កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ផ្សារទំនើប The Bridge Lifestyle Mall ត្រូវបានគេរំពឹងយ៉ាងខ្លងថា នឹងទាក់ទាញអតិថិជនបានខ្លាំង ដោយសារតែសោភ័ណ្ឌភាព ទីតាំង និងកេរ្តិ៍ហាងប្រេនៗនៅក្នុងផ្សារទាំង៥ជាន់នោះ។ ការប៉ាន់ស្មាននេះ គឺដោយសារតែផ្សារទំនើបបែបសិង្ហបុរីនេះ ស្ថិតនៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ ជាអគារកម្ពស់ច្រើនជាន់ និងមានហាងលំដាប់ៗមិនខុសពីផ្សារអន្តរជាតិ នៅប្រទេសធំៗ។ 

តំណាងផ្សារ The Bridge Lifestyle Mall បានបញ្ជាក់ថា នេះជាផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរី ដែលបើកដំណើរការនៅចំកណ្ដាលរាជធានីភ្នំពេញ និងផ្សារទំនើបតែមួយគត់ ដែលមានរចនាបថ និង ដេគ័រស្រស់ស្អាត ដូចគ្នានឹងផ្សារទំនើបនៅក្នុងប្រទេសសិង្ហបុរី។  The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ ដោយរចនាបទក្នុងផ្សារក៏ប្លែក ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស។  ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ  ការិយាល័យកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ។ ស្របពេលដែលទីតាំងក៏អំណោយផលខ្លាំងផង ទើបគេជឿថាផ្សារនេះទាក់ទាញអ្នកទៅកម្សាន្ត និងដើរទិញទំនិញបានច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here