សាលាក្រុងរាជធានីភ្នំពេញ ប្រកាសមិនឱ្យពលរដ្ឋ ធ្វើរឿងទាំងអស់នេះ ក្នុងថ្ងៃបុណ្យអ៉ំទូក

0

 

- Advertisement -

អត្ថបទ៖ វង្ស សុម៉ាលីន

នៅសល់មិនប៉ុន្មានថ្ងៃនេះទៀត កម្មវិធីបុណ្យអ៉ំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលជាប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ ពិធីនេះ ប្រព្រឹត្តិឡើងនៅថ្ងៃទី ១០ រហូតទៅដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងនោះសាលាក្រុងភ្នំពេញ ក៏បានចេញបម្រាមមួយចំនួនជូនដល់ពលរដ្ឋផងដែរ។

យោងតាមការប្រកាស ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដំណឹងជូនទៅដល់ប្រជាពលរដ្ឋខ្មែរ ស្ដីអំពី ការមិនអនុញ្ញាតិឱ្យបងប្អូនអាជីវករទាំងអស់ ធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសម្លៀកបំពាក់ដែលមានភាពប្រហាក់ប្រហែលទៅនឹង ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ Police – PM – army ជាដាច់ខាត។ ក្នុងនោះក៏មិនអនុញ្ញាតិឱ្យប្រើប្រាស់នូវវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗដែលមានសម្លេងស្រដៀងទៅនឹងឧបករណ៍ធ្វើចររាចេរណ៍របស់ប៉ូលីស។ ទន្ទឹមនឹងនេះដើម្បីរក្សានូវសុខសុវត្ថិភាពស្នងការនគរបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីឱ្យកម្មវិធីបុណ្យអ៉ំទូកមានភាពរលូន និងប្រកបទៅដោយភាពសប្បាយរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here