គ្រញូងរាប់មុឺនដើម ត្រូវបានបណ្ដុះ និងដាំជាចម្ការទ្រង់ទ្រាយធំលើកដំបូងនៅកម្ពុជា

0

យោងតាមការប្រកាសក្នុងសិន្និសីទកាសែតរបស់ក្រុមហ៑ុនហង្សមាសដី កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ បានអះអាងថាក្រុមហ៑ុនយក្សផ្នែកកសិកម្មមួយនេះ កំពុងបណ្ដុះពូជ និងចុះដាំកូនក្រញូងជាចម្ការធំៗនៅខេត្តកំពតជាច្រើនរយហិកតារ។ ក្រុមហ៑ុននេះបានទាំងប្រកាសថា នឹងធ្វើអោយកម្ពុជា ក្លាយជាទីផ្សារនាំចេញ និងផ្គត់ផ្គង់ក្រញូងទ្រង់ទ្រាយធំមួយ នៅ១៥ឆ្នាំក្រោយនោះផង។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី បានថ្លែងក្នុងសន្និសីទថា ចាប់ពីរដូវធ្លាក់ភ្លៀងនេះតទៅ ក្រុមហ៑ុនហង្សម្ចាស់ដីនឹងឈូសឆាយដីចម្ការដែលខ្លួនទិញបានពីពលរដ្ឋប្រមាណជាង១០០គ្រួសារនៅស្រុកវាលវែង ក្នុងខេត្តពោធសាត់ អោយក្លាយជាចម្ការក្រញូងទ្រង់ទ្រាយធំ បន្ថែមពីលើចម្ការដូងក្រអូប និងចម្ការធុរ៉េន ដែលខ្លួនបានកំពុងពន្លឿនការឈូសឆាយ និងដាំដុះ បានជាច្រើនហិកតាហើយនោះ។ ក្រញូងដែលត្រូវបានក្រុមហ៑ុនចុះដាំនេះ ទី១ដាំជារបងជុំវិញផ្ទៃដីចម្ការដូងក្រអូប ចម្ការមាន និងចម្ការផ្សេងៗ របស់អតិថិជន ដើម្បីជាកាដូចែលជូនដល់ម្ចាស់ចម្ការទាំងនោះទុកជាទ្រព្យតកូនចៅនៅ១៥ឆ្នាំក្រោយ និងទី២ គឺដាំនៅលើផ្ទៃដីដែលបានគ្រោងទុក ដើម្បីបង្កើតជាចម្ការក្រញូងជាហិកតារៗតែម្ដង ដើម្បីធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលមានក្រញូងស្របច្បាប់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុង និងក្រៅស្រុក នៅ១៥ឆ្នាំក្រោយ ដោយនឹងធ្វើអោយរដ្ឋមានចំណូលពន្ធផង ពីការនាំចេញ។ ចម្ការក្រញូងនេះ ក្រុមហ៑ុនដាំដុះជាទំហំកន្លះហិកតារ និងមួយហិកតារ ដោយប្រកាសលក់ពីតម្លៃ២៥០០០ រហូតដល់៥មុឺនដុល្លារ ក្នុងមួយហិកតារ ខណៈដែលក្រុមហ៑ុនក្រៅពីផ្ដល់ឱកាសអោយអតិថិជនបង់រំលោះរហូតដល់១៥ឆ្នាំ ក៍មានកុងត្រាធានាថែទាំក្រញូងអោយដល់១៥ឆ្នាំ និងធានាទិញវិញក្នុងតម្លៃមួយហិកតារយ៉ាងតិច៣០មុឺនដុល្លារក្នុងក្រញូង១ហិកតារផងដែរ ប្រសិនបើម្ចាស់ចម្ការចង់លក់ក្រញូងដោយផ្ទាល់អោយក្រុមហ៑ុន។ លោកថាចម្ការក្រញូង នឹងត្រូវបានដាំតែនៅខេត្តពោធសាត់ ឩត្តរមានជ័យ សៀមរាប និងព្រះវិហារប៉ុណ្ណោះ ប៉ុន្តែគម្រោងឈូសឆាយ និងដាំដុះ នឹងធ្វើលើខេត្តពោធសាត់មុន ហើយកត់សម្គាល់ឃើញថា មានអតិថិជនចាប់អារម្មណ៍កក់ទិញច្រើន ព្រោះគឺជាកំណប់ទ្រព្យនៅរង្វង់១៥ឆ្នាំក្រោយ។

លោកហុំ ហាក់ ប្រធានគ្រប់គ្រងគម្រោងផ្នែកលក់ បានអះអាងថា គម្រោងដាំដុះចម្ការជាចម្ការក្រញូង មិនត្រឹមតែធ្វើអោយក្រុមផ្នែកលក់របស់ពួកលោក ដែលមានឈ្មោះ ក្រុម Eco Hero ទទួលបានជោគជ័យខ្ពស់ ក្នុងការទាក់ទាញទីផ្សារនោះទេ ប៉ុន្តែក៍នឹងជួយអោយប្រទេសកម្ពុជា ក្នុងពេលដ៍ខ្លី ក្លាយជាប្រទេសដែលមានចម្ការក្រញូងស្របច្បាប់ជាទ្រង់ទ្រាយធំ ដូចគ្នានឹងនៅវៀតណាម និងប្រទសមួយចំនួនផងដែរ។

លោក អាន យ៉េន តំណាងសួនបណ្ដុះកូនឈើ Life Gro. បានថ្លែងបញ្ជាក់ថា ក្រុមហ៑ុនហង្សម្ចាស់ដី បានកុម្ម៉ង់កូនក្រញូងរបស់លោកក្នុងប៉ុន្មានសប្ដាហ៍មិនក្រោមជាង២មុឺនដើមនោះទេ ខណៈដែលលោកត្រូវកុងត្រាបណ្ដុះកូនផ្ដល់ក្រញូងអោយក្រុមហ៑ុន អោយបានជាង១លានដើម សម្រាប់គម្រោងដំបូងនៅខេត្តពោធសាត់។ លោកថាពូជក្រញូងដែលលោកយកមកបណ្ដុះគ្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៑ុនហង្សម្ចាស់ដីនេះ គឺជាពូជក្រញូងហៃណាន ដែលយកគ្រាប់មកពីចិន និងជាប្រភេទក្រញុងដែលមានខ្លឹម និងមុខកាត់យ៉ាងហោង៣តឹកកន្លះនៅ១៥ឆ្នាំក្រោយ។ ពូជនេះមួយដើមត្រូវបានឈ្មួញទិញយ៉ាងហោច១ពាន់ដុល្លារ ទើបលោកយល់ថាក្នុងមួយហិកតារ ដែលក្រុមហ៑ុនដាំតាមបច្ចេកទេស១៦០០ដើម គឺនឹងក្លាយជាកំណប់ទ្រព្យដ៍ធំសម្រាប់អតិថិជនម្នាក់ៗនៅ១៥ឆ្នាំក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here