ភ្ញាក់ផ្អើល មានការទម្លាយថាក្រុមហ៊ុន អចលនទ្រព្យល្បីឈ្មោះ Enarita ឆបោក

0

យោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៑ុកឈ្មោះ Kavin ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងមួយរូប បានសរសេរថា”#សូមជួយសែ Share រកមុខបុគ្គល ឌីឹម សួនណាត អោយចូលខ្លួនមកដោះស្រាយផងបងប្អូន។

- Advertisement -

ក្រុមហ៑ុន អុីណារីតា (Enarita) គឺជាក្រុមហ៑ុនដែលប្រកាសថាខ្លួនជាក្រុមហ៑ុនអចលនទ្រព្យមួយដែលខ្ញុំមិនដែលបានឮបានស្គាល់ តែខ្ញុំស្គាល់តាមរយៈមិត្តភ័ក្ត្ររបស់ខ្ញុំដែលបានយកប្រាក់ទៅដាក់ ដើម្បីបានការប្រាក់ត្រលប់មកវិញ តែដំបូងខ្ញុំមិនជឿទេ  គិតថាបោក ព្រោះបានការប្រាក់ច្រើនជាងតានបណ្ដាធនាគារផ្សេងៗ គឺសម្រាប់ក្រុមហ៑ុននិយាយថា ទទួលបាន២០% ក្នុងមួយខែ ហើយពេលនោះមិត្តភ័ក្ត្រខ្ញុំ បានយកបហរាក់ដាក់មុនខ្ញុំ ហើយគាត់ពិតជាទទួលបានការប្រាក់ពិតមែន ហើយខ្ញុំក៍សម្រេចចិត្តយកប្រាក់ខ្លួនឯងផ្ទាល់មកដាក់ជាមួយ (Enarita) និង សង្ឃឹមថាបានការប្រាក់ដូចគេ ប៉ុន្តែការប្រាក់ខាងក្រុមហ៑ុនថាកន្លះខែទូទាត់អោយម្ដង មិនដល់កន្លះខែមិនទាន់ស្រួលបួលផង ស្រាប់តែមានភាពរកាំរកូស យកលេសនេះយកលេសនោះរហូត ពន្យារហើយពន្យារទៀត គឺឈ្មោះ បុគ្គល ឌឹម សួនណាត ដែលជាម្ចាស់ក្រុមហ៑ុនផ្ទាល់(Enarita) បែរជាមិនអើពើមិនខ្វល់ទៅវិញ បែរជាធ្វើធម្មតាមិនរវល់ គេចវេសនឹងពួកខ្ញុំ មិនដោះស្រាយអោយពួកខ្ញុំ ហើយពួកខ្ញុំកំពុងប្រឈមមុខនឹងការបាត់ប្រាក់ ទាំងបហរាក់ដើមដែលខំរកយ៉ាងលំបាក មិនបានដេកទាំងថ្ងៃទាំងយប់ផង ដូច្នេះសូមបុគ្គលឈ្មោះ ឌឹម សួនណាត ចេញមុខដោះស្រាយជាបន្ទាន់”។ យ៉ាងណាមិញក្រោយការបង្ហោះរបស់តារាសម្ដែងរូបនេះ ប្រមាណជា១ម៉ោង គេឃើញលោកលុបវិញ ខណៈដែលហ្វេសប៑ុកមួយផ្សេងទៀត ដែលមានឈ្មោះថា VOEA TV Online បានសរសេរបង្ហោះថា “ប្រធានក្រុមហ៑ុន អុីណារីតា ជាមេបោកប្រាស់លុយគេ ប្រហែល២០០ទៅ៣០០លានដុល្លារ ដោយអោយសែកគេ ពុំមានទឹកប្រាក់គ្រប់ៗគ្នា ឥលូវនេះបានចាប់ខ្លួនកាលពីយប់មិញហើយ (យប់16/7/19)  សូមអ្នកគាំទ្រ មេក្រុមហ៑ុននេះ អញ្ជើញទៅសួរសុខទុក្ខផង ក្រែងបានជាប់គុកទាំងអស់គ្នា។ 

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៑ុន Enarita បានប្រកាសពីគម្រោងលក់ដីរបស់ខ្លួននៅក្នុងតំបន់លម្ហែរកាយជាច្រើនគម្រោងនៅក្នុងខេត្តសៀមរាប  បាត់ដំបង ប៉ៃលិន និងព្រះវិហារ ដោយក្រៅពីប្រកាសលក់ដីក្រុមហ៑ុននេះ ក៍មានគេអះអាងថា តម្រូវអោយអ្នកចង់ដាក់ហ៑ុនចូលហ៑ុនក្នុងគម្រោងវិនិយោគរបស់ខ្លួម ដើម្បីទទួលបានការប្រាក់នោះទេ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបង្ហោះយ៉ាងរសើបនេះ ទាំងម្ចាស់ក្រុមហ៑ុន និងអ្នកធ្លាប់ពាក់ព័ន្ធ សុំការបកស្រាយមិនទាន់បាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here