អភិបាលរងខេត្តព្រះវិហារ ចាប់អារម្មណ៍គម្រោង ENARITA លើទឹកដីរបស់ខ្លួន

0

កាលពីល្ងាចថ្ងៃទី២៥ ឧសភា ឯកឧត្តម គោស៊ុំ ប៊ុនសឿតអភិបាលរងខេត្តព្រះវិហារ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពិធីសំណេះសំណាល និងបទបង្ហាញរបស់ក្រុមហ៊ុន Enarita ក្នុងពេលដែលលោកចូលរួមជាគណអធិតី។ ឯកឧត្តម បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យ មួយនេះ នឹងជួយពន្លឿនការអភិវឌ្ឍន៍ក្នុងខេត្តព្រះវិហារ អោយកាន់តែមានសន្ទុះ ស្របគ្នាដែលទឹកដីខេត្តព្រះវិហារ ក៏មានគម្រោងវិនិយោគច្រើនឡើង ពីអ្នកវិនិយោគទុនក្នុង និងក្រៅស្រុក នាពេលចុងក្រោយ។

ឯកឧត្តម បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងស្វាគមន៍ ចំពោះវត្តមានរបស់បណ្ដាក្រុមហ៊ុន ដែលបានបោះជំហាននៅលើទឹកដីនៃខេត្តព្រះវិហារ។ បើទោះជាក្រុមហ៊ុន Enarita គ្រាន់តែចុះមកដើម្បីផ្សព្វផ្សាយគម្រោងដីឡូតិ៍នៅខេត្តសៀមរាប ក្នុងតំបន់រមណីដ្ឋាន អោយអ្នកខេត្តព្រះវិហារចាប់អារម្មណ៍ធ្វើការវិនិយោគ ហើយមិនទាន់បោះទុនបើកគម្រោងលក់ដីលម្ហែកាយនៅលើទឹកដីក្នុងខេត្តព្រះវិហារនៅឡើយ តែឯកឧត្តម ប្រកាសថាវត្តមានចូលមកសិក្សាទីផ្សាររបស់ក្រុមហ៊ុន Enarita ក៏នឹងក្លាយជាចលករជំរុញមួយ ដើម្បីអោយក្រុមហ៊ុនផ្សេងទៀត យកគំរូតាម និង ចូលមកដល់ខេត្តព្រះវិហារ។ ឯកឧត្តម ក៏ប្រកាសស្វាគមន៍ក្រុមហ៊ុន Enarita ក្នុងការបើកគម្រោងវិនិយោគនៅក្នុងទឹកដីខេត្តព្រះវិហារក្នងពេលខាងមុខ ដោយបានទទូចអោយពលរដ្ឋដែលចូលរួមក្នុងពិធីរួមចំណែកវិនិយោគជាមួយក្រុមហ៊ុអោយបានច្រើនផងដែរ ដើម្បីជាប្រយោជន៍តកូនតចៅទៅថ្ងៃក្រោយ។

ឯកឧត្តម ក៏ឆ្លៀតឳកាស ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលបានចុះចែកអំណោយ សប្បុរសធម៌ នៅស្រុកជ័យសែន កាលពីពេលថ្មីៗនេះ ផងដែរ ។

វេទិកាដែលបានធ្វើឡើង នៅក្នុងថ្ងៃនោះ គេឃើញមានការចូលរួមពីបុត្រសម្ព័ន្ធទាំង៧របស់ក្រុមហ៊ុនENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Spot, Rita Real Estate និង Rita Products និងសមាជិកយ៉ាងច្រើនកុះករ។

ដោយឡែក លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ដើម្បីបំពេញតម្រូវផ្នែកវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទលម្ហែកាយអោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន។ ក្រុមហ៊ុនក៏ប្រកាសពីការបោះទុនធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជាផ្សារ សាលារៀន និង ស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធដោយមានប្រព័ន្ធលូ ចរន្តអគ្គីសនី និងទឹកស្អាតផងដែរនៅគ្រប់ទីតាំងគម្រោងរបស់ខ្លួន ដើម្បីអោយអតិថិជន មានចំណាប់អារម្មណ៍សង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីអោយ។ លោកកាន់តែសប្បាយចិត្តនៅពេលឃើញអតិថិជនថ្មីៗបន្ថែមពីលើអតិថិជនចាស់ៗជាច្រើននៅខេត្តព្រះវិហារ បានទិញគម្រោងរបស់ក្រុមហ៊ុន សូម្បីតែក្រុមហ៊ុនមិនទាន់ប្រកាសគម្រោងដីឡូតិ៍ក្នុងខេត្តព្រះវិហារនៅឡើយ។ លោកនឹងសិក្សាបើកគម្រោងវិនិយោគនៅលើលើទឹកដីខេត្តព្រះវិហារក្នុងពេលខាងមុខ ដើម្បីជួយពន្លឿនការអភិវឌ្ឍន៍ក្នុងខេត្តទាំងមូល ដូចប្រសាសន៍របស់ឯកឧត្តម អភិបាលរងខេត្ត ។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enarita និងអាហារសាមគ្គីនោះ ក៍មានវត្តមាន មន្ត្រីរាជការ អ្នកជំនួញ ធំៗក្នុងខេត្ត អាជីវករ រួមជាមួយ តារាល្បីៗយ៉ាងច្រើនកុះករផងដែរ ដូចជា តារាចម្រៀង លោក គូម៉ា លោក ម៉ាដូណា នាយ ចាប ចៀន លោក BIG លោក ស៉ឹម សុរាមភូមិ និងកញ្ញា សុវត្ថឌី ធីរិកា ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here