អបអរសាទរ អ្នកប៉ោយប៉ែត ឈ្នះរថយន្ត Masda 2019 ពី ឋានព្រះឥន្ទ

0

កាលពីថ្ងៃទី៦ ឧសភា ក្រុមហ៑ុនហង្សម្ចាស់ដី ដែលបានបើកគម្រោងលក់ចម្ការជាឡូតិ៍ឈ្មោះ គម្រោង ឋានព្រះឥន្ទ បានប្រគល់រថយន្ត Masda ស៑េរីឆ្នាំ២០១៩ មួយគ្រឿងជាលើកដំបូង ដល់អតិថិជនដែលចាប់ឆ្នោតត្រូវ ខណៈដែលការប្រគល់រង្វាន់រថយន្តតម្លៃមុឺនដុល្លារនេះ ក្រុមហ៊ុនប្រកាសថានឹងបន្តផ្ដល់សំណាងជូនដល់អតិថិជនគ្រប់បណ្ដាខេត្តក្រុង ដែលក្រុមហ៑ុនមានសាខាតំណាងលក់ ដោយគ្រាន់តែក្នុងខែ៦ ខែក្រោយ គឺមានគម្រោងចាប់ឆ្នោតប្រគល់រថយន្តរហូតដល់៦គ្រឿង ដោយមិនទាន់រាប់បញ្ចូលគម្រោងផ្ដល់រថយន្តក្នុងខែបន្តបន្ទាប់ផង។ អតិថិជន ដែលឈ្នះរង្វាន់រថយន្តដំបូងគេ ក្នុងពិធីជប់លៀងកាលពីថ្ងៃទី៦ ឧសភា នៅប៉ោយប៉ែតនោះបានទៅលើ អ្នកស្រី លឹម ហ៑ាង រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានទិញចម្ការដូងក្រអូបនៅខេត្តសៀមរាបចំនួន៦ហិកតារ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោងឋានព្រះឥន្ទ ដែលជាគម្រោងលក់ចម្ការជាឡូតិ៍មួយហិកតារៗ នៅខេត្តធំៗនៅកម្ពុជា បានអះអាងថា ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ របស់ក្រុមហ៑ុនហង្សម្ចាស់ដី លោកនឹងបន្តផ្ដល់រង្វាន់ជារថយន្ត Masda 2019 អោយបានច្រើនគ្រឿង នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីលើកទឹកចិត្តអោយទិញចម្ការ មានឱកាសឈ្នះរង្វាន់រថយន្តស៊េរីនេះ និងងាយស្រួលធ្វើដំណើរទៅមើលចម្ការ នៅពេលក្រុមហ៑ុនរបស់លោករៀបរយចម្ការបហរគល់ជូន។ លោកថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងគហរប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខា ដោយបន្ទាប់ពីធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្តដល់ប៉ោយប៉ែត គឺនឹងចាប់ឆ្នោតជូនអតិថិជននៅភ្នំពេញ នៅសៀមរាប បាត់ដំបង និងនៅបណ្ដាខេត្តផ្សេងទៀត ដែលក្រុមហ៑ុនហង្សម្ចាស់ដីទៅដល់ក្នុងពេលបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here