គួរសរសើរ! ក្រុមហ៊ុន សុភាពតេជៈ ប្រកាសធ្វើរឿង៤ ដើម្បីសង្គម

0

ក្នុងពិធីជប់លៀងបុគ្គលិក និងអតិថិជនអបអរពិធីបុណ្យចូលឆ្នាំខ្មែរ របស់ក្រុមហ៊ុនពុះដីឡូតិ៍សុភាពតេជៈ ឯ.ក កាលពីថ្ងៃទី៧ មេសា នៅស្នាក់ការស្ថិតនៅជិតវត្តភ្នំរាប(ភ្នំបាសិត) លោក ឃួន សុភាព ជាអគ្គនាយកក្រុមហ៑ុនបានអះអាងថា ក្រៅពីដើម្បីផលចំណេញក្នុងជំនួញដីធ្លី លោកមានគោលការណ៍ធំ៤ ដើម្បីជួយដល់សង្គម ដោយក្រុមហ៊ុនរបស់លោកៀនឹងបន្តជួយដល់សង្គមបែបនេះដោយមិនកំណត់នោះទេ ដើម្បីជាការធ្វើបុណ្យ និងផ្ដល់ឱកាសអោយអ្នកខ្វះលទ្ធភាពមួយចំនួន។

ក្នុងពិធីជប់លៀងលើកទឹកចិត្តក្រុមការងារ ដែលអមដោយការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងពិធីនោះ លោក ឃួន សុភាព ម្ចាស់ក្រុមហ៊ុនដីឡូតិ៍សុភាពតេជៈ ដែលមានទីតាំងពុះឡូតិ៍ច្រើនគម្រោងនៅម្ដុំភ្នំបាសិត និងម្ដុំផ្លូវជាតិ៥១ បានថ្លែងបញ្ជាក់ថា ក្រុមហ៑ុនរបស់លោកតាំងពីមានការរីកចំរើនគឺរមែងប្រកាន់គោលការណ៍៤ចំណុចជួយដល់សង្គម ដោយលោកយល់ថា ចំណុចទាំង៤នេះ បើទោះមិនបានរួមចំណែកជួយដល់សង្គមបានច្រើន តែក៍ត្រូវអោយជាប់លាប់នោះដែរ។ គោលការណ៍សង្គមដែលលោកប្រកាន់ទាំង៤ចំណុចនោះរួមមាន ត្រូវដកផលចំណេញជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្រុមហ៑ុនរបស់លោករមែងផ្ដល់ជូនជាញឹកញយជូនដល់មន្ទីរពេទ្យជាហូរហែរមកហើយ ទី២ជួយសាលាសង្កាត់ពន្សាំងលើហេដ្ឋារចនាសម្ព័ន្ធ ទី៣ជួយជ្រោមជ្រែងក្រុមសិល្បៈក្មេងកំព្រាឈ្មោះ អង្គការបណ្ដុះបណ្ដាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ និងទី៤ ប្រកាសផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់ការងារអោយនិស្សិតក្រីក្រ ដោយពេលបច្ចុប្បន្នក្រុមហ៑ុនក៍ទទួលនិស្សិតក្រីក្រចំនួន៣០នាក់អោយបម្រើការ។ ក្នុងនោះលោកក្នុងនាមជាក្រុមហ៑ុន ក៍បានរួមចំណែកជួយក្នុងតំបន់តាមរយៈការស្ថាបនាផ្លូវបេតុង និងបង្កើតផ្លូវថ្មីៗ ដើម្បីជួយអភិវឌ្ឍន៍ភូមិឃុំផងដែរ។

លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំងបានថ្លែងបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនលក់ដីដែលបើកគម្រោងថ្មីៗនៅក្នុងតំបន់ បានរួមចំណែកយ៉ាងខ្លាំងធ្វើអោយស្ថានភាពដីធ្លីមានកំណើនឆ្ពោះទៅមុខ និងមានទីផ្សារ។ លោកថាបើគ្មានវត្តមានក្រុមហ៊ុនទាំងនេះ ជាក់ស្ដែងដូចជាវត្តមានរបស់ក្រុមហ៊ុន សុភាពតេជៈ ឯ.ក ចាប់តាំងពីបើកស្នាក់ការបើកជំនួញនៅក្នុងតំបន់របស់លោកគឺបានរួមចំណែកយ៉ាងខ្លាំងជួយដល់តំបន់របស់លោក មិនថាជួយបំពេញដល់តម្រូវការរបស់សាលាសង្កាត់ពន្សាំង និងជួយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលរួមចំណែកជួយក្នុងអភិវឌ្ឍន៍សហគមន៍។

លោក ឃួន សុភាព បន្តថា ក្រោយពិធីជប់លៀង និងចាប់រង្វាន់អបអរចូលឆ្នាំនេះ ក្រុមហ៊ុននឹងបើកគម្រោងលក់ដីថ្មីៗ ដោយលោកប្រកាសថា ទីផ្សារពុះដីឡូតិ៍លក់នឹងនៅតែមានសន្ទុះ ដោយមិនបារម្ភពីហានិភ័យនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here