ហាងប្រេនស្បែកជើងអ៉ីតាលីដ៏ល្បី GEOX បានបើកដំណើរ ការឡើងវិញនៅ AEON MALL Phnom Penh

0

ម៉ាកប្រេនស្បែកជើងឈានមុខគេនៅប្រទេសអ៉ីតាលី GEOX មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នៃការបើកដំណើរការហាងថ្មីឡើងវិញរបស់ខ្លួនដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃអាគារថ្មីរបស់ផ្សារទំនើប អ៉ីអន ម៉លភ្នំពេញ។
 
ជាមួយនឹងរចនាបទថ្មីដ៏ទំនើបដែលត្រូវបានរៀបចំ និង គិតគូរឌីហ្សាញយ៉ាងមត់ចត់អស់ជាច្រើនខែ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រេនGEOX ក៏បានតាំងចិត្តដើម្បីផ្តល់ជូនអតិថិជនទាំងចាស់ ទាំងថ្មីនូវបទពិសោធន៍ថ្មី ជាមួយនឹងការនាំចូលខូលិកសិនស្បែកជើងថ្មីៗដែលតម្រូវគ្រប់សកម្មភាព ប្រចាំថ្ងៃ មិនថាធ្វេីការ ដំណេីរកម្សាន្តទីជិតនិងឆ្ងាយ ឬចូលរួមកម្មវិធីផ្លូវការនានា។

ម៉ូតទាំងអស់ដែលនាំចូលក៏មានតម្រូវគ្រប់វ័យទាំងបុរស នារីនិងក្មេងផងដែរ។ មិនតែប៉ុណ្ណោះ GEOX ក៏មានបន្ថែមនូវរបស់ប្រើប្រាស់ប្រចាំថ្ងៃមានដូចជា កាបូបយួរដៃសម្រាប់សុភាពនារី កាបូបលុយ ខ្សែក្រវាត់ និង ផលិតផលថែទាំស្បែកជើងទៀតផង។
 
ជាមួយគ្នានេះដែរ GEOX ត្រូវបានមនុស្សគ្រប់គ្នាស្គាល់តាមរយៈបច្ចេកវិទ្យា Respira ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតដោយអាចអោយខ្យល់ចេញចូលតាមរយៈបាតស្បែកជេីង ដែលធ្វើអោយអ្នកពាក់មានផាសុកភាពខ្ពស់ មិនហប់ មិនជ្រាបទឹក និង មានភាពងាយស្រួលក្នុងការដើរ។
 
ហាងថ្មីរបស់ GEOX នៅផ្សារទំនេីបអុីអន ម៉លភ្នំពេញ ជាន់ផ្ទាល់ដីស្វាគមន៍អតិថិជនទាំងអស់ក្នុងការអញ្ជើញមកមើលផ្ទាល់ និង ជាវម៉ូតខូលិកសិនថ្មីៗ ទាន់សម័យ ជាពិសេសសម្រាប់បងប្អូនសុភាពបុរស និង នារីទាំងឡាយដែលចូលចិត្តលេងម៉ូតស្បែកជើង និង គិតអំពីផាសុកភាព និង គុណភាពរបស់ស្បែកជើងជាចម្បង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវទំនិញពីខាងហាង GEOX គ្រប់សាខានៅតាមផ្សាទំនើប នឹង មានការបញ្ចុះតម្លៃ 50% រហូតដល់ថ្ងៃឆ្លងឆ្នាំសកលថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here