បុរី ចាន់ណាលែន MOU ផ្លូវការជាមួយសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)

0

កាលពីព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាផ្លូវការមួយ ជាមួយក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក នៅបុរីចាន់ណាលែន ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។

គោលបំណងនៃ MOU នេះ ធ្វើឡើង ក្នុងគោលបំណងដើម្បី៖
១-ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើ វិស័យអចលនទ្រព្យ និង សំណង់
២-ផ្ដល់ការប្រឹក្សាយោបល់ច្បាប់នានា លើវិស័យអចលនទ្រព្យ ជាពិសេសបុរីជាដើម
៣-ទស្សនៈកិច្ចសិក្សាលើគម្រោងបុរីដើម្បីដកបទពិសោធន៍ចំណេះដឹង
៤-ភាពជាដៃគូ និង គាំទ្រគ្នាចែករំលែកចំណេះដឹង លើការគ្រប់គ្រងបុរី ទីផ្សារ ផ្លូវច្បាប់ និងសំណង់លើវិស័យអចលនទ្រព្យនៅកម្ពុជា
៥- ធ្វើកិច្ចសហការគ្នាលើស្ទួយសេដ្ឋកិច្ចសមាជិករបស់សមាគមដោយគាំទ្រអោយមានការងារបន្ថែម
៦- សហការគ្នាចែករំលែកចំណេះដឹងវិស័យអចលនទ្រព្យដល់សមាជិកសមាគម និង ពាណិជ្ជករ។ ក្រៅពីពិធីចុះអនុស្សរណៈយោគយល់គ្នា គេក៍ឃើញមាន ម្ចាស់បុរី និងវាគ្មិនល្បីៗមួយចំនួន បានឡើងចែករំលែកចំណេះដឹងបទពិសោធន៍ល្អៗជូនសមាជិកសមាគមផងដែរ។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនបុរី ចាន់ណាលែន បានលើកឡើងថា MOU ដែលបានធ្វើឡើងនេះ នឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន រវាងភាគីបុរី និងសមាជិករបស់សមាគម ដោយតាមគម្រោង បុរីចាន់ណាលែន នឹងផ្ដល់ជូនដូចជា៖ ផ្តល់កិច្ចសហការ លើវិស័យអចលនទ្រព្យ និង សំណង់ ទាំងចំណេះដឹង និង បទពិសោធន៍។

ផ្តល់វាគ្មិនចែករំលែកលើបទពិសោធន៍ គ្រប់គ្រង ទីផ្សារ ផ្លូវច្បាប់ សំណង់ជាដើម។ ផ្តល់ទីតាំងបុរីដើម្បីអោយសមាជិកសមាគមបានទស្សនកិច្ចសិក្សា។ ផ្តល់ក្រុមការងារដើម្បីបង្វឹកសមាជិកសមាគមអោយចេះលក់បុរីដើម្បីទទួលបានសេដ្ឋកិច្ចបន្ថែម ឬ ប្រាក់ចំណូលបន្ថែម។ លោកក៍បានលើកពីសក្កានុពលរបស់ បុរីចាន់ណាលែន នាពេលចុងក្រោយផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here