មាស សុខសោភា មិនបារម្ភរឿងប្រឈមធ្លាក់កូដ

0

យើងដឹងថា មាស សុខសោភា ធ្លាប់ប្រកាសហើយថា នាងមានផលិតកម្មផ្ទាល់ខ្លួនដែល អាចសមល្មមមានបទចម្រៀងលើទីផ្សារមិនបារម្មណ៍ដូចមុន។ បើទោះជាពេលនេះ នាងនៅកុងត្រាជាមួយរាម១ឆ្នាំមែន តែក៏មិនចោលបទចម្រៀងដែលបានផលិតដោយខ្លួនឯងឡើយ។
មាស សុខសោភា មិនបារម្ភរឿងប្រឈមធ្លាក់កូដ ព្រោះគ្មានបទចម្រៀងល្បីៗប្រជែងទីផ្សារនោះទេ ព្រោះថា នាងមានស្វាមី លោកអ៊ឹត រ៉ាដា បានត្រៀមជើងព្រួលរួចជាស្រេច នៅផលិតកម្ម Camtrax ដែលសោភា អាចចេញបទច្រៀងដោយសេរី បើទោះជានាងបានចុះកុងត្រាជាមួយរាម រយៈពេល១ឆ្នាំក៏ដោយ។
មាស សុខសោភា ជាប់ងារជាតារាចម្រៀងដែលចូលចិត្តផ្លាស់ប្ដូរទ្រនំញឹកញាប់ជាងគេ ដូចជា កន្លងមកនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែ, U2, សាន់ដេ, M និងថោន។
ចំណែកខាងក្រុមការងារផលិតកម្មរាម នៅតែមិនបារម្មណ៍ហើយលើកឡើងថា បានត្រៀមបទចម្រៀងជាច្រើនបទសម្រាប់សោភា ក្នុងនោះមានទាំងបទសម្រាប់ប្រចាំសប្ដាហ៍ និងខែផងដែរ ដែលបទចម្រៀងនីមួយៗ ត្រូវតែមានការសម្រិតសម្រាំងយកគុណភាព ជាពិសេស ដើម្បីប្រជែងជាមួយប្រទេសជិតខាងទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here