ទីបំផុត សឿ សុធារ៉ា ប្រកាសបើកបេះដូងជាថ្មី ក្រោយទទួលស្គាល់ចំណងស្នេហ៍បែកបាក់ជាមួយស្វាមី

0

រហូតមកទល់ពេលនេះសញ្ញានៃការបែកបាក់សម្ព័ន្ធជាប្តីប្រពន្ធរបស់អ្នកនាង សឿ សុធារ៉ា និងលោក​ សាពូន មីដាដា កាន់តែបើកចំហរជាសាធាណះ​​​ ក្នុងពេលតារារូបនេះបានប្រកាសបើកបេះដូងទទួលយកស្នេហាថ្មីនិងលើកចុងក្រោយ។
ទាំង​ សឿ​ សុធារ៉ា និងលោក​​ សាពូន មីដាដា មិនបានបង្ហើបអោយដឹងទេថា ស្នេហារបស់របស់ពួកគេបានឈានដល់ផ្លូវបំបែក។ កន្លងមកក៏បានសាកសួរទៅកាន់អ្នកនាង សឿ សុធារ៉ា ពាក់ព័ន្ធពីបញ្ហាបែកបាក់គ្រួសារនេះផងដែរ ប៉ុន្តែតារារូបនេះនៅតែលាក់លៀម​មិនបានបញ្ជាកអោយបានច្បាស់ឡើយ។
សឿ សុធារ៉ា សរសេរសារថា ”ក្នុងមួយជីវិតនេះ ខ្ញុំសុំរៀបការតែ២ដង បានទេ បងប្អូនទាំងអស់គ្នា តែបើសិនជារៀបការលើកទីពីររបស់ខ្ញុំ នៅតែទទួលបានបភាពបរាជ័យទៀត បេះដូងរបស់ខ្ញុំអាចគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ”។
ភ្ជាប់ជាមួយសំណេរនេះ សុធារ៉ា បានបង្ហាញរូបថតរំលឹកអនុស្សាវរីយ៍កាលនាងធ្វើកូនក្រមុំរបស់លោកសាពូន មីដាដា ឆ្នាំ២០០៩ និងរូបដែលនាងទទួលបាច់ផ្កាកុលាបជាមួយសារថា ”ផ្កាស្លាមានន័យពេញ១ជីវិត” និងសារមួយទៀតថា​ ”ផ្កាកុលាបមានន័យត្រឹមថ្ងៃទី១៤កុម្ភៈ”។

LEAVE A REPLY

Please enter your comment!
Please enter your name here