ផលិតផល Mia ដ៏ល្បីនៅអាមេរិក រកឃើញអ្នកផ្ដាច់មុខនៅកម្ពុជា

0

នៅទីបំផុតផលិតផល Mia Natural Skin Care ដែលជាប្រេនបង្កើតដោយកូនខ្មែរ ហើយមានការទទួលស្គាល់នៅលើទឹកដីអាមេរិក បានរកឃើញតំណាងផ្ដាច់មុខនៅកម្ពុជាហើយ បន្ទាប់ពីផលិតផលនេះ ទទួលបានជោគជ័យខ្លាំងនៅអាមេរិក និង ប្រទេសផ្សេងៗ។ អ្នកស្រី ម៉េត សុភាព ហៅ Mak Mia ដែលជាម្ចាស់ប្រេនបន្តថា មកទល់ម៉ោងនេះ ផលិតផល Mia កាន់តែមានសន្ទុះឈានឡើង ហើយអ្នកាត់កញ្ចប់ផ្ដាច់ប្រទេសនៅកម្ពុជា គឺ អ្នកស្រី ប៊ូ ប៊ុនណារ៉ា ដែលមានទីលំនៅ នៅប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ អ្នកស្រីថា ក្រោយមានតំណាងផ្ដាច់នៅកម្ពុជានេះ ផលិតផល Mia នឹងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់កន្លងមក និង ផ្ដល់ជូនអ្នកដែលមានបញ្ហាស្បែកមុខដទៃទៀត អោយបានប្រើប្រាស់ងាយស្រួល ហើយអ្នកតំណាងដែលចង់ចែកចាយបន្ត ក៏កាន់តែងាយស្រួល ដោយគ្រាន់តែអ្នកទាក់ទងអ្នកស្រី ប៊ូ ប៊ុនណារ៉ា តាមគណនីហ្វេសប៊ុកជាភាសាអង់គ្លេស Bunara Bou នឹងក្លាយជាអ្នកចែកចាយផលិតផល Mia បានដោយជោគជ័យ ដោយការចំណាយដើមទុនក៏មានតាមប្រភេទ។ ក្រោយក្លាយជាដៃគូសហការ ក្រុមហ៊ុននឹងជួយជំរុញទីផ្សារ និងបង្ហាត់បង្រៀន ពីគន្លឹះជោគជ័យ ដើម្បីអោយការលក់ចេញជោគជ័យ។
គួរបញ្ជាក់ថា អ្នកនាង ម៉េត សុភាព គឺជានារីខ្មែរមួយរូប ដែលបានផ្ដើមបង្កើតប្រេន MIA Natural Skin Care នៅលើទឹកដីអាមេរិក បន្ទាប់ពីបានចេញទៅរស់នៅលើទឹកដីអាមេរិក ក្នុងរដ្ឋ Texas។ អ្នកនាង បញ្ជាក់ថា ដោយសារតែកាលពីមុនអ្នកនាងលើកតែផលិតផលលេលាយ យកមកលក់ ហើយមានផលិតផលខ្លះបង្កនូវផលប៉ះពាល់ទៅថ្ងៃក្រោយ ហើយគាប់ជួនជាអ្នកនាង បានស្គាល់ជាមួយពេទ្យជំនាញសើរស្បែកនៅអាមេរិក ហើយបានយល់ដឹងពីសុខភាពស្បែក ទើបធ្វើអោយអ្នកនាងសុំច្បាប់ និង ឈានដល់ការបោះទុនបង្កើតផលិតផលគ្រឿងសម្អាងនេះឡើង។


LEAVE A REPLY

Please enter your comment!
Please enter your name here