អ្នកធ្វើចត្តាឡីស័ក នៅព្រំដែនអូស្មាច់ ទទួលបានការយកចិត្តទុកដាក់ពីកងទាហាន

0

យោងតាមរូបភាព គឺមន្ត្រីទាហាននៅកងពលតូចដឹកជញ្ជូនលេខ៩៩ ជាច្រើនរូបបានចុះអន្តរាគមន៍ និង ពាំនាំយកអំណោយមួយចំនួនទៅជូនបងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២១។ ក្រៅពីផ្ដល់ជូននូវ ជែល អាល់កុល និង អំណោយមួយចំនួន កងអន្តរាគមន៍មួយនេះ ក៏បានលើកទឹកចិត្តបងប្អូនដែលទប៊ើបតែត្រលប់មកពីស្រុកថៃទាំងអស់អោយបន្តប្រយ័ត្នប្រយែង និង ជំរុញអោយគោរពតាមក្បួនអនាម័យអោយបានភ្ជាប់ភ្ជួនផងដែរ។ ក្នុងនោះក៏បានបង្ហាញនូវការយកចិត្តទុកដាក់ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងមណ្ឌលចត្តាឡីស័ក នៅក្នុងតំបន់នោះផងដែរ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាល នៃជម្ងឺកូវីត១៩ ដែលកំពុងកើនឡើង។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងក កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩នេះ ក៏ត្រូវគេឃើញសកម្មផងដែរ ក្នុងការជួយអន្តរាគមន៍លើសកម្មភាពផ្សេងៗ ដូចជាក្នុងពេលមានការលិចទឹកនៅជាយរាជធានីភ្នំពេញ កន្លងមកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here