កូវីត១៩ បន្តផ្ទុះខ្លាំង Mak Mia សប្បាយកើបលុយលើទឹកដីអាមេរិក

0

ក្នុងអំឡុងពេលនេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ ដែលរងការប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះឡើងនៃជម្ងឺកូវីត១៩ សូម្បីតែនៅលើទឹកដីសហរដ្ឋអាមេរិក ក៏នៅតែបន្តរីករាលដាលផងដែរ។ ប៉ុន្តែចាត់ទុកថាជាមោទនភាព ដោយសារតែប្រេនដែលកូនខ្មែរបង្កើតឡើងគឺ Mia Natural Skin Care ដែលអ្នករស់នៅអាមេរិកហៅយ៉ាងស្ទាត់មាត់ថា Mak Mia បែរជាមានទីផ្សាររហូតដល់ថ្នាក់គ្មានគ្រប់គ្រាន់ក្នុងស្រុក ស្របពេលនេះគឺផលិតផលដែលស្ត្រីដ៏សាមញ្ញជាជនជាតិខ្មែរបង្កើតឡើង ហើយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើទឹកដីអាមេរិក។ ម្ចាស់ប្រេនដ៏សំខាន់ គឺអ្នកស្រី ម៉េត សុភាព ហៅ Mak Mia សប្បាយនឹងភាពជោគជ័យនៅក្នុងដំណាក់កាលនេះនោះផង។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ផលិតផល Mia Natural Skin Care និង ហ្វេសប៊ុករបស់ អ្នកនាង Mak Mia បានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យរបស់ផលិតផលមួយនេះ ដោយគេឃើញមានការវិចខ្ចប់ផលិតផលចែកចាយឆ្លងរដ្ឋនៅលើទឹកដីអាមេរិក និង វិចខ្ចប់ឆ្លងប្រទេស ដល់ថ្នាក់ប្រកាសថាមិនមានផលិតផលដើម្បីបំពេញតម្រូវការ។ ផ្អែកតាមការបង្ហោះគឺនៅលើទឹកដីសហរដ្ឋអាមេរិក ផលិតផលគ្រឿងសម្អាងដែលបង្កើតស្ត្រីខ្មែរមួយរូបនៅទីនោះ មានការកើនឡើងតំណាងចែកចាយ នៅក្នុងអំឡុងពេលកូវីតផ្ទុះខ្លាំងនេះផង។

អ្នកស្រី ម៉េត សុភាព ហៅ Mak Mia អគ្គនាយិកា និងជាម្ចាស់ប្រេនបានថ្លែងបញ្ជាក់ថា ដោយសារតែផលិតផល Mia គឺជាគ្រឿងសម្អាងដែលស្រាវជ្រាវដោយគ្រូពេទ្យផ្នែកសើរស្បែកនៅអាមេរិក ហើយជាផលិតផលចំរាញ់ចេញប្ញសឈើ និង ពីផ្លែឈើ ទើបធ្វើអោយផលិតផលមួយនេះទទួលបានការគាំទ្រហួសពីការស្មាន ដោយមិនមែនមានកំណើនអ្នកប្រើប្រើប្រាស់នៅលើទឹកដីអាមេរិកប៉ុណ្ណោះទេ សូម្បីតែតំណាងចែកចាយ ក៏មានកាន់តែច្រើននៅតាមបណ្ដារដ្ឋនីមួយៗផងដែរ។ ជាក់ស្ដែងសូម្បីអំឡុងពេលកូវីតផ្ទុះខ្លាំងនៅឡើយ ក៏តម្រូវការអ្នកប្រើប្រាស់នៅតែមានខ្លាំង ដោយក្រុមអ្នកជំនាញចំរាញ់ផលិតបំពេញតម្រូវការមិនគ្រប់នោះផង។ ជាក់ស្ដែងកំណើនតម្រូវការនៅតាមបណ្ដារដ្ឋ និង នៅតាមបណ្ដាប្រទេសមួយគឺធ្វើអោយផលិតផលនេះដឹកជញ្ជូនមិនទាន់ពេលកំណត់ស្ទើររាល់ថ្ងៃ។ នេះគឺដោយសារតែផលិតផល Mia ពោរពេញដោយគុណភាព មានសមត្ថភាពជួយអោយស្បែកមុខសភ្លឺថ្លាតឹងណែនតាមស្បែកអាស៊ី និងមិនប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ គុណភាពផលិតផលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅអាមេរិក និងកំពុងមានការកាត់ស្ដុកចែកចាយទៅកាន់បណ្ដាប្រទេសធំៗ ដូចជានៅអឺរ៉ុប អូស្រ្តាលី និង កាណាដានោះផង។ ដោយឡែកសម្រាប់នៅទីផ្សារកម្ពុជា គឺមានអ្នកកាត់ស្តុកធំ យកមកចែកចាយហើយ ប៉ុន្តែមកទំនិញត្រូវដឹកជញ្ជូនមិនទាន់មកដល់ ទើបមិនទាន់មានសកម្មភាពផ្សព្វផ្សាយនៅឡើយ។

ខាងក្រោមនេះ សុទ្ធតែជាតំណាងចែកចាយសំខាន់ៗ ដែលភាគច្រើនគឺជាតំណាងផ្ដាច់រដ្ឋ នៅលើទឹកដីអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here