នោះអ្នកសិល្បៈម្នាក់ទៀតហើយ តារាសម្ដែងលោក បញ្ញា សិទ្ធិ រកឃើញមានផ្ទុកកូវីដ19 ក្រោយពិនិត្យសុខភាពរួច

0

ពិតជាគួរឱ្យភ្ញាក់ផ្អើល និងកាន់តែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈការរីករាលដាលនៃជម្ងឺកូវីដ 19 ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងតៗគ្នាដូចម្លរកំពឹស ហើយអាត្រានៃអ្នកសិល្បៈក៏កាន់តែចេញសញ្ញាឆ្លងពីម្នាក់ទៅម្នាក់គួរឱ្យខ្លាច។ កាលពីយប់ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2021 នេះ តារាសម្ដែង និង ជាតារាចម្រៀងលោក បញ្ញា សិទ្ធិ ក៏ត្រូវបានប្រកាថា លោកមានវិជ្ជមានកូវីដ 19 បន្ទាប់ពីបានយកសំណាកទៅពិនិត្យ ហើយលទ្ធផលចេញមក លោកពិតជាមានផ្ទុកមេរោគនេះមែន ។

យោងតាមការបង្ហោះរបស់លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានសរសេរបង្ហាញថា « តារាចម្រៀង លោក បញ្ញា សិទ្ធិ ត្រូវបានប្រកាសថា មានផ្ទកជម្ងឺកូវីត១៩ ដោយពទ្យទើបបង្ហាញលទ្ធផលតេស និងបានបញ្ជូនឡានពេទ្យ មកដល់ផ្ទះកាលពីយប់ថ្ងៃទី១៦ មីនា នៅក្រុងតាខ្មៅ។ ជាការជូនដំណឹងសូមអ្នកមានទំនាក់ទំនងជួបលោកទាំងអស់ ឆាប់ទៅពិនិត្យកំហាក ជូនដំណឹងពីស្ថាបនិកគ្រួសារតារាកម្ពុជា »៕

LEAVE A REPLY

Please enter your comment!
Please enter your name here