ចន ច័ន្ទលក្ខិណា ប្ដូរជំហរថ្មី

0

ពើតប្រទះរឿងរ៉ាវ ច្រើនដងកន្លងទៅបាន បង្ហាញផ្លូវ អោយអតីតតារាសម្តែង លំដាប់កំពូលចន ច័ន្ទលក្ខិណា បានតាំងចិត្ត ហើយហាត់ពត់ខ្លួនឯងប្តូរ ជំហរថ្មីចាប់ពីពេលនេះ។ អ្នកនាង បានបង្ហោះពាក្យពេចន៍មួយចំនួន ក្នុងន័យ មិនបន្តចង់ឈ្នះចាញ់ សុំតែសេចក្តីសុខក្នុងចិត្ត និងប្រឹងប្រែងរស់ជាមួយមុខរបរដែលស្រឡាញ់កើតពីភាពព្យាយាម។
ក្នុង បណ្តាញសង្គមរបស់ អ្នកនាង បានលើកសរសេរថា «ផ្លាស់​ចិត្ត​ ប្ដូរ​អារម្មណ៍​ ខិតខំ​ដេីរ​ទៅ​មុខមួយជំហ៊ានម្តងៗ ជាមួយសតិបញ្ញាដែលយកភាពវិជ្ជមានជាត្រីមុខ ហើយ ​ព្យាយាមប្រើចិត្តអត់ធ្មត់ ខន្តី សណ្តោសមេត្តាអោយបានច្រើនដង និង ដកខ្លួនអោយឆ្ងាយពីមនុស្សដែលយកភាពអវិជ្ជមានជាចម្បង នោះ ភាពអន្តរាយ និង ទុក្ខសោករបស់យើងនឹង​រសាយ​បាត់​ទៅ​
សូមជូនពរអោយបងប្អូនស្ត្រីជោគជ័យគ្រប់ការងារ»។
ការថ្លែងបែបនេះ ជាការបន្ថយភាពតានតឹង ដែលអ្នកនាងមិនចង់អោយកើតមានបន្តទៀត។ ប៉ុន្តែនៅមានរឿងមួយចំនួនខ្លះអ្នកនាងហួសចិត្ត រមែងបោកបក់មកលើខ្លួន។ មកទល់ពេលនេះអ្នកនាង លក្ខិណាលាឈប់ពីសិល្បៈហើយ ដោយងាកមកពង្រឹងការងារនៅសមាគមសិល្បៈជាប្រធាន។ សេសសល់ពេលវេលា អ្នកនាង ឆ្លៀតរកសុីលក់គ្រឿងសំអាងតាមអនឡាញ ដែលមានការគាំទ្រច្រើនលើសលុប។

LEAVE A REPLY

Please enter your comment!
Please enter your name here