ភរិយាស្ថាបនិកគ្រួសារតារាកម្ពុជា បង្ហាញមុខជំនួញថ្មី

0

នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ នេះ អ្នកស្រី ស៊ាន់ មួយហុង ហៅមួយមួយ ដែលត្រូវគេស្គាល់ថាគឺជាភរិយារបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា នឹងបើកសម្ពោធសាខាផ្ដាច់ខ័ណ្ឌរបស់អ្នកស្រីជាផ្លូវការហើយ បន្ទាប់ពីអ្នកស្រីបានកុងត្រាធ្វើជាតំណាងផ្ដាច់ខណ្ឌក្នុងការនាំចូលទឹកអប់របស់ក្រុមហ៊ុន K01 សម្រាប់ខ័ណ្ឌពោធិសែនជ័យ។ នេះជាមុខជំនួញថ្មីរបស់អ្នកស្រី ដែលក្រៅចំណាយដើមទុនជាមួយក្រុមហ៊ុនរហូតដល់៣ម៉ឺនដុល្លារនេះ ក៏ចំណាយរៀបចំហាង និង ពិធីសម្ពោធជាទ្រង់ទ្រង់ទ្រាយអស់ជាច្រើនបន្ថែមទៀតផងដែរ។ លោក K01 បានអះអាងថា នេះគឺជាសាខាផ្ដាច់ខណ្ឌធំមួយ ដែលកាន់តែជួយអោយក្រុមហ៊ុនមានភាពលេចធ្លោ។ លោកថា ប្រសិនបើក្រុមហ៊ុនគ្មានភាពជឿជាក់ទំនុកចិត្តគឺមិនអាចទាក់ទាញស្ថាបនិកគ្រួសារតារាកម្ពុជា និង ភរិយា អោយផ្ដាច់ខណ្ឌ ហើយប្រើដើមទុនរហូតដល់៣ម៉ឺនដុល្លារ ដើម្បីក្លាយជាដៃគូវិនិយោគរបស់ក្រុមហ៊ុន K01 នោះឡើយ។

អ្នកស្រី មួយមួយ បានអះអាងថា នេះគឺជាអាជីវកម្មផ្ដាច់ខណ្ឌដែលវិនិយោគច្រើនម៉ឺនដុល្លារដែលអ្នកស្រីបណ្ដាក់ទុន។ អ្នកស្រីយល់ថា នេះជាមុខជំនួញលើកដំបូងរបស់ខ្លួន និង គ្រួសារនោះទេ ដោយសារតែពេលកន្លងមក អ្នកស្រី និង ស្វាមី ក៏មានមុខជំនួញមួយចំនួនខ្លះផងដែរ ដោយគ្រាន់តែជំនាញទាំងនោះគ្រាន់តែជំនួញជាលក្ខណៈគ្រួសារ។ នៅក្នុងពិធីបើកសម្ពោធសាខាផ្ដាច់ខណ្ឌរបស់ខ្លួននោះ អ្នកស្រី និង ស្វាមី ក៏បានធ្វើពិធីគម្រប់ខួប៧ឆ្នាំអាពាហ៏ពិពាហ៍ ផ្គួបជាមួយនឹងខួបកួនស្រី ដោយបានអញ្ជើញអ្នកសិល្បៈយ៉ាងច្រើនកុះករជាភ្ញៀវកិត្តិយសផងដែរ។ អ្នកស្រីថាចាប់ពេលនេះតទៅ អ្នកដែលគ្មានដើមទុនហើយចង់យកឥវ៉ាន់ពីក្រុមហ៊ុនK01 យកធ្វើអាជីវកម្ម គឺគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ គឺគ្រាន់តែទាក់ទងតាមរយៈលេខ 070 31 85 85 នោះនឹងទទួលបានឱកាសសិក្សាពីផលិតផល ហើយអាចយកផលិតផលទឹកអប់ និង ផលិតផលផ្សេងទៀត ទៅលក់យកចំណេញដោយមិនប្រើដើមទុនបាន។ សម្រាប់អ្នកចង់កាត់កញ្ចប់ ដើម្បីទទួលបានអត្តប្រយោជន៍ជាច្រើនពីក្រុមហ៊ុន ក៏អាចទំនាក់ទំនងមកកាន់លោកស្រី ដើម្បីក្លាយជាដៃគូវិនិយោគរបស់ក្រុមហ៊ុន K01 ដូចគ្នា។


គួរបញ្ជាក់ផងដែរថា អ្នកស្រី មួយមួយ គឺភរិយារបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលស្វាមីរបស់អ្នកស្រីត្រូវបានគេស្គាល់ភាគច្រើន ក្នុងសកម្មភាពសប្បុរសធម៌ និង តាមរយៈការដឹកនាំតារាសិល្បៈ បង្កើតជាព្រឹត្តិការណ៍រៃអង្គាសមូលនិធិផ្សេងៗ។ អ្នកស្រីក៏តែងតែចូលរួមយ៉ាងសកម្មជាមួយស្វាមី និង ជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ស្វាមីផងដែរ ទើបអ្នកស្រីក៏ត្រូវបានតារាសិល្បៈ និង មជ្ឈដ្ឋានមួយចំនួនស្គាល់មិនខុសពីស្វាមី។

LEAVE A REPLY

Please enter your comment!
Please enter your name here