ឌួង ហ្សូរីដា វិលមកកាន់ក្បាលមេក្រូក្រោយព្រលែងចោលជាង 2ឆ្នាំ

0

បើទោះជាកញ្ញា ឌួង ហ្សូរីដា បានប្រកាសថា មិនទទួលថតភាពយន្ត និង ការងារជាពិធីការិនីក្ដី ក៏កញ្ញានៅតែជៀសមិនរួច បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ជាតិ បានអញ្ជើញអោយកញ្ញា អោយកាន់កម្មវិធីមួយដែលមានឈ្មោះថា ស្បៃរាត្រី ជាមួយលោកពូ ចាបចៀន។ កញ្ញាក៏បញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំអោយកញ្ញាសម្រេចត្រលប់មកកាន់អាជីពនេះ ក្នុងពេលដែលកញ្ញាបានក្លាយជាម្ចាស់ជំនួញ ដែលរវល់ដកឃ្លាមិនរួចនាពេលនេះផង។

កញ្ញា ឌួង ហ្សូរីដា បានបង្ហោះអមជាមួយនឹងការត្រលប់មកវិញថា”26-01-2021: ចាប់ផ្តើមការងារកម្មវិធីថ្មី ?ស្បៃរាត្រី? (សំរាប់ខ្ញុំ) របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បន្ទាប់ពីសំរាកឈប់ទទួលថតរយៈពេលប្រហែលជិត ២ឆ្នាំចុងក្រោយនេះ ព្រោះរវល់ការងាររបរផ្ទាល់ខ្លួន។ តែពេលនេះ មិនអាចបដិសេធន៍បានទៀតឡើយនឹងស្ថានីយ៍ទូរទសន្សន៍ជាតិ ព្រោះគិតថាជាកម្មវិធីល្អមួយដែលមានការគាំទ្រពីថ្នាក់ដឹកនាំ និង ជាឱកាសចូលរួមផ្សព្វផ្សាយ វប្បធ៌ម អរិយ្យធ៌ម ជាតិខ្មែរ តាមរយៈការស្លៀកពាក់ និង ការបង្ហាញទំរង់បែបបទផ្សេងៗនៃតារាកិត្តយស ។

??អរគុណ សន្តិភាព ទើបក្រុមគ្រួសារខ្ញុំ មានតែភាពសប្បូរសប្បាយដល់ថ្ងៃនេះ ?? ដល់ឱកាស ត្រូវតបស្នងការងារល្អៗ សំរាប់ប្រទេសជាតិខ្ញុំវិញហើយ????

??អរគុណរៀមច្បងឯកឧត្តម Khim Vuthy ផ្តល់ឱកាសការងារ និង វេទិការនេះមកដល់ប្អូន ??

??អរគុណក្រុមការងារ TVK / Producers/ និង ក្រុមបច្ចេកទេសថតទាំងអស់ អ្នកមីងរី ជាពិសេសដៃគូ MC ចាស់ ពូ ចាប ចៀន Chab Chean”។ យ៉ាងណាក៏ដោយ កញ្ញា ទំនងមិនទទួលយកការងារជាពិធីការិនីសស្រាក់សស្រាំនោះឡើង បើទោះជាកញ្ញាបង្ហាញសញ្ញាមកធ្វើជាពិធីការិនីជាថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here