តំណាងធំៗ HK7 លេងឈុតក្រហមយ៉ាងច្រាលភ្នែក

0

កាលពីថ្ងៃទី 24 ខែមករា ឆ្នាំ 2021 មុននេះ តំណាងកាត់កញ្ចប់ធំៗរបស់ក្រុមហ៊ុន HK7 ជាងសែសិបរូបបានជួបជុំគ្នាថតឃ្លីបក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយគេឃើញតំណាងម្នាក់ៗរំលេចឈុតក្រហមយ៉ាងស្រស់សោភា។ នេះក៏ជាការជួបជុំបង្កើនមិត្តភាព និងកម្លាំងសាមគ្គី ដែលក្រៅពីពង្រឹងទីផ្សារក៏ធ្វើឱ្យដៃគូសហការណ៍ទាំងអស់កាន់តែស្គាល់ពីភាពជោគជ័យរបស់ក្រុមហ៊ុននេះដែរ។

អ្នកស្រី អ៉ឹម សុគន្ធា បនថ្លែងបញ្ជាក់ថា នេះជាការជួបជុំលើកទី2 ដើម្បីរួមគ្នាផ្សព្វផ្សាយពីប្រូម៉ូសិនបុណ្យចូលឆ្នាំ ដោយការជួបជុំគ្នាលើកនេះអ្នកស្រីក៏តម្រូវឱ្យបង្អួតឈុតក្រហមព្រមគ្នា ជាមួយនឹងការតុបតែងខ្លួនស្រស់សោភាម្នាក់ៗ ធ្វើឱ្យនរណាៗក៏ចាប់អារម្មណ៍។ អ្នកស្រីថា ការចូលរួមថតនេះត្រឹមតែមួយក្រុមតូចក្នុងតំណាងចែកចាយឆ្នើមៗប៉ុណ្ណោះ ដោយអ្នកនៅតាមបណ្ដារខេត្តមិនបានចូលរួមជាច្រើន។

លើសពីនេះទៅទៀតអ្នកស្រីក៏ប្រកាសថា កន៧ងឱកាសបុណ្យចឡឆ្នាំថ្មីប្រពៃណីចិននេះក្រុមហុន HK7 Beauty care នឹងមានប្រូម៉ូសិនពិសេសៗជូនដល់អតិថិជនអ្នកនិយមគាំទ្រប្រើប្រាស់ផលិតផល HK7 និង តំណាងចែកចាយឆ្នើមៗផ្សេងៗជាច្រើនទៀតដើម្បីលើកទឹកចិត្តដល់អ្នកដែលជួយធ្វើឱ្យទីផ្សាក្រុមហ៊ុនកាន់តែរលូនបន្តទៀត។ ហើយចំពោះប្រូម៉ូសិន និងរង្វាន់លើកទឹកចិត្តផ្សេងៗក៏នឹងមានប្រកាសនៅពេលជិតចូលឆ្នាំចិនមកដល់ ហើយពត៌មានលម្អិតសូមតាមដាននៅលើផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here