ភុល សុវណ្ណដានីន ត្រូវបានប្រកាសជាទូតសុឆន្ទៈជាផ្លូវការក្នុងវិស័យជំនួញ

0

បើទោះបីជាក្រុមហ៊ុនធុងបាសធំមួយបានប្រកាសរួចមកហើយថាតារាសម្ដែងលោក ភុល សុវណ្ណដានីន គឺជាអ្នកតំណាងផ្ដាច់មុខលើផលិតផលធុងបាសគ្រប់ម៉ាករបស់ក្រុមហ៊ុន Life T international Co,.Ltd តែការប្រកាសជាផ្លូវការនៅមិនទាន់បានធ្វើឡើងនោះទេ។ ទើបតែកាលពីថ្ងៃទី 20 មករា ឆ្នាំ 2021 នេះទេដែលលោកត្រូវបានប្រកាសជាឱឡារឹកថាជា Brand Ambassador ដែលមិនកំណត់រយៈពេលដែលបង្ហាញថាលោកគឺជាតារាសិល្បៈមួយរូបដែលបានក្លាយជាដៃគូវិនិយោគមួយរបស់ក្រុមហ៊ុនអាជីវកម្ម បន្ថែមពីលើអាជីពសិល្បៈដែលកំពុងតែជោគជ័យ។

លោក ភុល សុវណ្ណដានីន បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពីអគ្គនាយកក្រុមហ៊ុនបានប្រកាសបែបនេះ លោកថានឹងដើរតួនាទីឱ្យកាន់តែខ្លាំងក្នុងការផ្សព្វផ្សាយ និងធ្វើទីផ្សារលើផលិតផលមួយនេះ ដើម្បីឱ្យតួនាទីជា Brand ambassador របស់ខ្លួនជាលើកដំបូងនេះធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើន។ នៅក្នុងពិធីនោះក៏មានពិធីចុះ MOU រវាងក្រុុមហ៊ុនធុងបាស និងដៃគូសហការណ៍មួយចំនួនផងដែរដើម្បីពង្រីកទីផ្សារចែកចាយលើផលិតផលមួយនេះ។

នៅក្នុងពិធីនោះក៏មានការចូលរួមពីសិល្បៈករសិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរដើម្បីប្រកាសបើកសម្ភោធក្រុមហ៊ុនផង ក៏ដូចជាដើម្បីប្រកាសតែងតាំងលោក ភុល សុវណ្ណដានីន ជា Brand Ambassador ផង។ ក្នុងនោះក្រុមហ៊ុនក៏គម្រោងបើកពង្រីកសាខានៅគ្រប់ខេត្តក្រុងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារផងដែរដើម្បីជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here