ក្រោយអ្នករៀបចំកម្មវិធីប្រកាសធ្វើសន្និសិទកាសែត សេង រដ្ឋា សម្រេចចិត្ត…

0

ច្បាស់ការណ៍ហើយ ពេលនេះមានរឿងធំ តែម្តងដោយ បវរកញ្ញាសេង រដ្ឋាបានចេញមុខប្រកាស ថាព្រមអោយដក តំណែង។ កាព្ររលយពាក្យ បែបនេះធ្វើអោយគេស្រឡាំងកាំងហើយ សល់តែពាក្យសោកស្តាយតែប៉ុណ្ណោះ ក្រោយពេលព្យាយាមរំកិលខ្លួនមក កម្មវិធីប្រឡងយ៉ាងលំបាកទំរាំល្បី។
ក្នុងបណ្តាញសង្គមរបស់ រដ្ឋា បានចេញនាថ្ងៃ១៩ មករា ឆ្នាំ២០២១ថា «សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារណៈបែបនេះ។
ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក។
❤️ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan
I like simple life ????»៕
កញ្ញាឯកដ៏ អស្ចារ្យនៃ កម្ពុជា ឆ្នាំ ២០២០ កញ្ញា សេង រដ្ឋាលើកឡើង បែបនេះបន្ទាប់ ពី មានទំព័រ ហ្វេសប៊ុក Miss Grand Cambodia បាន បង្ហោះសារថា « ដើម្បី សម្របសម្រួលភាគី ទាំង២ ដោយសារ មានការផ្ដល់ យោបល់ ពីខាងមេធាវី ក្រុមហ៊ុនដូច្នេះ ក្រុមហ៊ុនក៏បានចេញ លិខិត អញ្ជើញ កញ្ញា សេង រដ្ឋា មកចូលរួម ដោះស្រាយបញ្ហាដែល កើតឡើង កន្លង មកតាមសន្តិវិធី នៅការិយាល័យ ផលិតកម្ម មហាហង្ស ថ្ងៃ អង្គារ៍ទី ១៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀលនេះ ។ ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួន មក ដោះស្រាយតាម សន្តិវិធី ទៅតាម លិខិត អញ្ជើញរបស់ ក្រុមហ៊ុន ទេនោះ ជំហ៊ាន ទី ពីរ មេធាវី ខាងក្រុមហ៊ុន នឹងចេញលិខិត កោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូ ន មកដោះស្រាយជាលើកទី ពីរប៉ុន្តែបើ កញ្ញា សេង រដ្ឋា នៅតែ មិនចូលខ្លួនដោះស្រាយ ទេខាងក្រុមហ៊ុននឹង ធ្វើការ តាមផ្លូវច្បាប់ សម្រេចដកហូត តំណែងរបស់កញ្ញាដោយ ស្វ័យប្រវត្តិ ខាងក្រុមហ៊ុននឹង ធ្វើសន្និសីទ សារព័ត៌មាន តាក្រោយប្រសិនបើ មានការ ប្រែប្រួល អ្វីមួយរវាងភាគីទាំងពីរ » ។

LEAVE A REPLY

Please enter your comment!
Please enter your name here