គិតគូសព្វគ្រប់ ស្រីអូន សម្រស់ធម្មជាតិ មិនមើលរំលងក្បាច់គុនល្បុក្កតោខ្មែរ

0

អ្នកនាង នួន សុន្ទរី អគ្គនាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលត្រូវបានគេឱ្យរហ័សនាមថា រាជនីចិត្តធម៌សមនឹងសកម្មភាពមនុស្សធម៌ដែលអ្នកនាងបានធ្វើកន្លងមកដូចភ្លៀងរលឹមក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរតែមួយ ស្ទើរគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាពមនុស្សធម៌អ្នកនាងតែងតែធ្វើឱ្យមហាជនខ្មែរមានចិត្តរំភើបនិងសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តចេះជួយចែករំលែកទាំងធនធាននិងផ្ដល់ក្ដីស្រឡាញ់ជូនដល់អ្នកទីទ័លក្រ ខ្វះខាត ជាច្រើនគ្រប់ទីកន្លែង។ហើយអ្វីដែលកាន់តែគួរឱ្យកោតសរសើរផងនោះ អ្នកនាងក៏មិនភ្លេចផងដែរនូវការចូលរួមរក្សាគាំពារកេរ្តិ៍មរតកខ្មែរ ដូចជាថ្មីៗនេះអ្នកនាងបានបរិច្ចាគថវិការមួយចំនួនធំដើម្បីជួយដល់ក្បាច់គុនល្បុក្កតោខ្មែរ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការ របស់អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន អគ្គនាយិកាសម្រស់ធម្មជាតិ បនបង្ហោះពីការលះបង់គួរអោយសរសើរ ក្នុងការជួយដល់ក្បាច់គុនល្បុក្កតោ។ អ្នកនាងបានសរសេរថា”ដេីម្បីគុនល្បុក្កតោខ្មែរ ??នាងខ្ញុំ ស្រីអូន និង គ្រួសារ បានឧបត្ថម្ភថវិការចំនួន ៦៧,៤០០,០០០រៀល ( 16,850$) ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ។
នាងខ្ញុំកំពុងសិក្សាដេីម្បីធ្វេីការឧបត្ថម្ភបន្ថែមទៀតលេីវិស័យក្បាច់គុនល្បុក្កតោខ្មែរមួយនេះ ព្រោះគុនល្បុក្កតោជាកេរ្ត៍ដំណែលដែលបន្សល់ពីបុព្វបុរសខ្មែរយេីង ។
សង្ឃឹមថាទៅថ្ងៃមុខ គុនល្បុក្កតោនឹងល្បីល្បាញសុះសាយពេញសកលលោក??????”។ ជាមួយនឹងការបង្ហោះ គឺមានបន្តិចទេ ដែលយល់ថា អ្នកនាងក្រៅពីយកចិត្តទុកចំពោះអ្នកខ្សត់ខ្សោយ តែក៏បានចូលរួមលើកស្ទួយក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីជាតិសាសន៍របស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here