បញ្ញា សិទ្ធិ កាក់កបមិនធម្មតាតាំងពីចុងឆ្នាំចាស់ដល់ដើមឆ្នាំ ២០២១

0

មិនត្រឹមតែជោគជ័យក្នុងអាជីពចម្រៀង និង ពិធីករប៉ុណ្ណោះទេ តារាចម្រៀង លោក បញ្ញា សិទ្ធិ ក៏អ៊ុនអ៊ាមិនណយដែរ នឹងឱកាសបានសម្ដែងជាតួឯកនៅក្នុងភាពយន្ត។ ជាក់ស្ដែងលោក កំពុងសម្ងំថតជាតួអង្គសំខាន់ក្នុងរឿង ស្នាមស្នេហ៏សមុទ្ររាម និងភាពយន្តបុរាណមួយរបស់ CTN ដែលសុទ្ធតែជាភាពយន្តធំៗតែម្ដងក្នុងឆ្នាំ២០២៣នេះ។

ពិតជាឡើងកូដយ៉ាងខ្លាំង ដែលលោកបញ្ញា សិទ្ធិ ត្រូវបានផលិតករចាប់អារម្មណ៍អោយសម្ដែង នៅក្នុងភាពយន្តធំៗដល់ទៅពីរ គឺរឿង ស្នាមស្នេហ៍សមុទ្ររាម វគ្គ២ និង ភាពយន្តបុរាណមួយក្ដៅៗ ដែលចម្រុះដោយតារាល្បីៗ។ នៅក្នុងភាពយន្តទាំងពីរ លោកគឺជាតួអង្គឯកមួយក្នុងចំណោមតួស្នូលទាំងឡាយ ស្របពេលដែលតារារូបនេះ ក៏កាន់តែមានទីផ្សារ នៅក្នុងភាពយន្ត។ នៅក្នុងភាពយន្តថ្មីនេះ គេមើលឃើញថា លោក បញ្ញា សិទ្ធិ គឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតារាល្បី ដូចជា លោក ខាត់ វ៉ៃហាំង និង លោក ប៉ែន ចំរ៉ុង ជាមួយ។ លោកថែមទាំង រំពឹងយ៉ាងខ្លាំង ជាមួយនឹងស្នាដៃថ្មីនេះផង។ អ្វីដែលកាន់ទាក់ទាញ គឺជាទម្រង់មុខរបស់លោកកាន់តែស្រស់សង្ហា វ័យក្មេងជាងវ័យ ដែលខុសពីអាយុ។ ដូច្នេះហើយទើបលោកមានឱកាសច្រើន ក្នុងនាមជាតំណាងផ្ដាច់មុខរបស់ផលិតផលមួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here