តារាសម្ដែងលោក នរៈ ពិសិត នៅមិនទាន់មានឱកាសបានតំណែងតួឯក

0

មកទល់ពេលនេះតារាសម្ដែងមុខកូនកាត់លោក នរៈ ពិសិត នៅមិនទាន់មានឱកាសបានសម្ដែងជាតួឯកនៅក្នុងភាពយន្តនៅឡើយទេ ក្រៅតែពីបានតំណែងតួឯកក្នុងរឿងខ្លីៗ បើទោះបីជាលោកបានប្រឡូកក្នុងអាជីពសិល្បៈជាយូរមកហើយ និងមានបទពិសោធន៍ច្រើននៅក្នុងវិស័យសម្ដែង។ យ៉ាងណាក៏ដោយលោកនៅតែបន្តពុះពារដោយមិនរុញរានោះទេ ដោយលោកប្រកាសថា បើទោះបីជាតួអង្គអ្វីក៏លោកសម្ដែងដែរ ដើម្បីបានរួមចំណែកនៅក្នុងអាជីពដែលលោកស្រឡាញ់ពេញចិត្ត។

លោកបន្តថា នៅក្នុងរយៈពេលចុងក្រោយនេះលោកមានឱកាសបានសម្ដែងកាន់តែច្រើន ប៉ុន្តែច្រើនតែជាតួអង្គដណ្ដើមសង្សារគេ ដណ្ដើមប្រពន្ធគេ ជាតួចិត្តអាក្រក់ ឈ្លើយ ជាដើម។ លោកក៏កំពុងចង់ស្វែងរកបទពិសោធន៍សម្ដែងជាតួអង្គកំសត់ ទឹកភ្នែក និងមនោសញ្ចេតនា ដែលរំពឹងថានឹងទឍទួលបានឱកាសនាពេលខាងមុខ។ លោកថាផលិតករភាគច្រើន តម្រូវឱ្យលោកសម្ដែងជាតួអង្គដែលមានអត្តចរិតបែបនេះ ដោយអ្នកគាំទ្រស្នាដៃរបស់លោកផ្ដល់រហ័សនាមថាលោកជាតួអង្គ កាច និង ចិត្តអាក្រក់ទៀតផង។

ជាក់ស្ដែងសូម្បីតែនៅក្នុងបទចម្រៀង និង MV ថ្មីក្រោយៗក៏ផលិតករចាប់អារម្មណ៍ឱ្យលោកសម្ដែងតែជាតួអង្គដណ្ដើមសង្សាគេនោះផង។ លោកក៏នឹងត្រៀមខ្លួនបង្ហាញនូវស្នាដៃថ្មីៗបន្ថែមទៀត ទាំងបទចម្រៀងនិក្នុងភាពយន្ត ដើម្បីបំពេញនូវតម្រូវការរបស់អ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here